ព័តមានទាន់ហេតុការណ៍
Search

ស្ត្រីដែលទើបតែសម្រាលកូនរួច លោកតា និងបងប្អូនជាច្រើននាក់ទៀត ត្រូវបាន….

15

បាត់ដំបង៖ កាលពីរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ កងពលតូចថ្មើរជើងលេខ៥៣ វរៈសេនាតូចលេខ៥៣៣ បានសហការជាមួយមន្ត្រីអាជ្ញាធរមូលដ្ឋានកំពុងរួមគ្នាជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ដឹកជញ្ជូនរបស់របរ សម្ភារ និងមនុស្សទៅកាន់ទីទួលសុវត្ថិភាព ដែលបណ្ដាលមកពីឥទ្ធិពល ព្យុះភ្លៀង ធ្វើឱ្យមានជំនន់ទឹកភ្លៀងលិចផ្ទះសំបែង និងហេចដ្ឋារចនាសម្ព័ន្ធមួយចំនួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា យោធភូមិភាគទី៥ បានឲ្យដឹងថា “ស្ត្រីដែលទើបតែសម្រាលកូនរួចត្រូវបានសង្គ្រោះមកកាន់ទីទួលសុវត្ថិភាព
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កងពលតូចថ្មើរជើងលេខ៥៣ វរៈសេនាតូចលេខ៥៣៣ បានចុះអន្តរាគមន៍ចុះជួយរុករកសង្គ្រោះប្រជាពលរដ្ឋដែលរងការលិចលង់ដោយជំនន់ទឹកភ្លៀងនៅក្នុងឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្ត្រីដែលទើបឆ្លងទន្លេរួច រស់នៅក្នុងឃុំបួស ត្រូវបានកំលាំងកងទ័ពជួយសង្គ្រោះយកមកកាន់ទីទួលសុវត្ថិភាពហើយក្នុងល្ងាចនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សូមបញ្ជាក់ថានៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ នេះជំនន់ទឹកភ្លៀងបានវាលលុប ឃុំបួរស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ហើយក្នុងខណៈនេះកម្លាំងកងទ័ពនៅទីបញ្ជាការយោធភូមិភាគទី៥ បានចុះជួយអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋតាមគោលដៅដែលខ្លួនទទួលខុសត្រូវ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម្ចាស់គណនីហ្វេសប៊ុកខាងលើបានឲ្យដឹងបន្ថែមទៀតថា “ថ្ងៃទី៩​ ខែតុលា​ ឆ្នាំ២០២០​កងកម្លាំងសង្រ្គោះប្រជាពលរដ្ឋយោធភូមិភាគទី៥ កម្លាំង២០៥នាក់ចុះជួយប្រជាពលរដ្ឋរងគ្រោះទឹកជំនន់នៅភូមិ​ឆ្កែខាំប្រើស​ ឃុំ​ ព្រែកជីក​ ស្រុក​ រុក្ខគីរីក្នុងនោះមានកម្លាំងអន្តរាគមន៍យោធភូមិភាគ​ ៥៥នាក់​ ដឹកជញ្ជូន២០នាក់​ វរសេនាតូចស៊ើបការណ៍៥០នាក់ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង៨០នាក់​​ មធ្យោបាយ ទូក៤ កាណូត៣”។