ព័តមានទាន់ហេតុការណ៍
Search

ប្រពៃណាស់! កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ បានចូលរួមឧបត្ថម្ភអង្កររហូតទៅដល់…

5

ភ្នំពេញ៖ កំពូលតារាចម្រៀងសំលេងធ្ងន់ និងជាIdol របស់បងប្អូនទូទាំងប្រទេស លោក ព្រាប​ សុវត្ថិ ដែលទទួលបានការគាំទ្រយ៉ាងច្រើន កុះករ និងមានហ្វេន គោរពស្រលាញ់ ជាច្រើននោះ បានចូលរួមឧបត្ថម្ភអង្ករ ២តោន ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក ហេង ឡុង បានឲ្យដឹងថា “សូមគោរពអរគុណដល់គ្រួសារតារាចំរៀង ព្រាប សុវត្ថិ បានឧបត្ថម្ភអង្ករ ២តោន ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។

សូមជូនពរដល់ក្រុមគ្រួសារបង ឲ្យជួបតែសេចក្តីសុខ និងរីកចម្រើនដើម្បីបន្តចូលរួមជាមួយសង្គមយើងទៀត អរគុណសន្តិភាព។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានសម្តែងការត្រេកអរ ជាអនេក និងអរគុណដល់បងប្អូន ខ្មែរយើង ដែលបានជួយដល់ជនរងគ្រោះ​ដោយសារតែទឹកជំនន់ទឹកភ្លៀងផងដែរ៕