ព័តមានទាន់ហេតុការណ៍
Search

ហួសចិត្ត! ផ្ទុះប្រតិកម្មខ្លាំងៗទាក់ទង Posterរឿងថៃមួយមានដាក់រូបប្រាសាទអង្គរវត្តខ្មែរ…(ចុចអានបន្តរ)

9

ថ្មីៗនេះ មានការចាប់អារម្មណ៍មួយបានកើត បន្ទាប់ពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកនៅប្រទេសកម្ពុជាជាច្រើនបានឃើញ Poster រឿងភាគថៃមួយមានចំណងជើងជាភាសាខ្មែរ «សន្យាស្នេហ៍សន្យាគំនុំ» របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ បានរចនាឡើងដោយដាក់រូបប្រាសាទអង្គរវត្តខ្មែរនៅពីក្រោយជាផ្ទាំង Background ដែលប្រការនេះបានធ្វើឱ្យមហាជនខ្មែរផ្ទុះប្រតិកម្មសម្តែងការមិនពេញចិត្ត និង ចង់ដឹងពីចេតនាខាងភាគីទូរទស្សន៍ហេតុអ្វីរឿងថៃបែរជាមានដាក់រូបប្រាង្គប្រាសាទខ្មែរដ៏ល្បីល្បាញនេះ?

ក្រោយមហាជនខ្មែរបានផ្ទុះប្រតិកម្មចំពោះរូប Poster រឿងថៃដែលមានដាក់រូបប្រាង្គប្រាសាទអង្គរវត្តខ្មែរ គេបានកត់សម្គាល់ឃើញស្ថានីយទូរទស្សន៍ថៃខាងលើក៏បានលុប Poster នោះចេញវិញ ដោយជំនួសនូវផ្ទាំង Poster ថ្មីដែលបានកែតម្រូវដករូបប្រាសាទអង្គរវត្ត ពោលគឺមានតែរូបតួអង្គសម្តែងតែប៉ុណ្ណោះ ។

ទោះជាយ៉ាងនេះក្តី មហាជនខ្មែរនៅតែសម្តែងការមិនពេញចិត្តដដែលចំពោះទង្វើរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេង ៣ ថៃ ដោយក្នុងនោះក៏បានទទូចឱ្យខាងស្ថានីយនេះចេញមុខបកស្រាយបញ្ជាក់ និង ធ្វើការសុំទោសដល់ប្រជាជនកម្ពុជា ។ ស្របគ្នានឹងការទទូចទៅខាងស្ថានីយទូរទស្សន៍ថៃប៉ុស្តិ៍លេង ៣ នោះ មហាជនខ្មែរក៏បានស្នើដល់នាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈខ្មែរ សិក្សាពិនិត្យលើករណីខាងលើនេះផងដែរ ។

ពេលនេះដែរ បើតាមការឱ្យដឹងនោះ នាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌ ក៏កំពុងសិក្សា និង ពិនិត្យលើករណីរឿងភាគថៃខាងលើនេះ ដែលបានប្រើប្រាស់រូបប្រាសាទអង្គរវត្តនៅក្នុង Poster នៃរឿងថ្មីរបស់ខ្លួន ប៉ុន្តែយ៉ាងណានៅមិនទាន់ដឹង និង មានការបកស្រាយបញ្ជាក់ណាមួយច្បាស់នៅឡើយទេ ។

គួរឱ្យដឹងដែរថា តាមការផ្ទាំងផ្សព្វផ្សាយដែលយើងឃើញនៅក្នុងផ្ទាំង Poster លើបណ្តាញសង្គមនោះ ភាពយន្តថៃខាងលើនេះមានចំណងជើងអង់គ្លេសថា «The Promise» ហើយដែលនឹងចាប់ផ្តើមចាក់បញ្ចាំងនៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២០ នៅលើបុស្តិ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ ៕