ព័តមានទាន់ហេតុការណ៍
Search

ផ្ទុះទៀតហើយ! IMan-KH សរសេរសារនៅលើហ្វេសប៊ុគចំៗអោយលោកពាក់មីថា…

11

តារាកំប្លែងល្បីឈ្មោះនាយពាក់មី ត្រូវបានទំព័រហ្វេសប៊ុគមួយមានឈ្មោះថា IMan-KH សរសេរបង្ហោះរិះគន់យ៉ាងចាស់ដៃ តិះដៀលលោកពាក់មីថា ជាមនុស្សល្ងង់ប្រឹងធ្វើចេះ និងបានថាអោយលោកពាក់មីសរសេរសារមួយនៅលើហ្វេសប៊ុគគឺប្រៀបបាននឹងសម្លាប់មុខរបរចិញ្ចឹមឃ្មុំរបស់កសិករខ្មែរ យ៉ាងចំហ ។

ដោយនៅក្នុងទំព័រហ្វេសប៊ុគIMan-KH បានបង្ហោះសារអមជាមួយរូបភាពរបស់នាយពាក់មី នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នេះថា ៖ ល្ងង់ប្រឹងធ្វើចេះ នេះគឺ អាពែកមី ខ្លួនឯងរកស៊ីលក់ស្រាបៀរ មិនគិតពីផលប៉ះពាល់ដល់សង្គមខ្លះផង? លោកឯង និយាយចឹង ក្នុងនាមជាមនុស្សល្បី តារា និយាយបែបនេះ គឺសម្លាប់មុខរបរចិញ្ចឹមឃ្មុំរបស់កសិករខ្មែរ យ៉ាងចំហ។ សូមចេញសេចក្តីកែតម្រូវភ្លាម បើនៅចង់ទទួលបានការគាំទ្រពីមហាជនតទៅទៀត។នេះជាចំណីរបស់ឃ្មុំ ដែលគេផលិតឡើងសំរាប់អោយឃ្មុំស៊ីជាបណ្តោះអាសន្ន នៅពេលចាំបាច់ ខ្វះផ្កា ឬភ្លៀងខ្លាំង។ វាផ្សំឡើងពី ម្សៅលំអងឃ្មុំ ម្សៅសណ្តែក ម្សៅទឹកដោះគោ ស្ករស ដែលវាគ្មានផលប៉ះពាល់អ្វីដល់គុណភាពទឹកឃ្មុំឡើយ។ ក្នុងពិភពលោក ប្រទេសច្រើនណាស់ដែលចិញ្ចឹមឃ្មុំ ដូច្នេះ អាពែកមី គួរបើកភ្នែកមើលផង ៕

ការបង្ហោះសារបែបរិះគន់ទៅលើលោកពាក់មីរបស់ទំព័រហ្វេសប៊ុគIMan-KH បានកើតឡើងក្រោយលោកពាក់មីបានបង្ហោះរូបភាពនៅលើបណ្តាញសង្គមជាមួយរូបភាពនៅក្នុងកសិដ្ឋានចិញ្ជឹមឃ្មុំមួយ ហើយវាជារូបភាពបញ្ជាក់ពីសកម្មភាពដែលគេយកធាតុផ្សំម្យ៉ាងដាក់ធ្វើជាចំណីរបស់សត្វឃ្មុំ ដោយទំព័រហ្វេសប៊ុគមានឈ្មោះថា <កំប្លែង ពាក់មី -Pek Mi Comedi>បានសរសេររៀបរាប់ថា ៖នេះជាហេតុផលមួយដែលអ្នកមិនគួរ ទិញទឹកឃ្មុំដែលគេចិញ្ចឹម មកធ្វើជាឧសថ ឬប្រើប្រាស់ផ្សេងៗ ។

ពាក់ពន្ធ័ករណីខាងលើនេះម្ចាស់ហ្វេសប៊ុគ IMan-KH បានរៀបរាប់ប្រាប់ Rikreay News តាមរយៈទូរស័ព្ទដៃនាល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះថា ធាតុផ្សំដែលគេដាក់ធ្វើជាចំណីសត្វឃ្មុំដូចរូបភាពដែលលោកពាក់មីបានបង្ហោះនៅលើបណ្តាញសង្គម គឺវាមិនមែនជាស្ករត្នោតដូចបងប្អូនមួយចំនួនបានគិតនោះទេ វាជាធាតុផ្សំម្យ៉ាងដែលគេលាយបញ្ចូលគ្នាធ្វើជាចំណីរបស់សត្វឃ្មុំនៅពេលដែលសត្វឃ្មុំទាំងនោះមិនអាចហោះស្វែងរកចំណីបែបធម្មជាតិបាន ។លោកបានបន្តទៀតថា ចំណីប្រភេទនេះមិនមែនអនុវត្តតែនៅក្នុងប្រទេសកម្ពុជានោះទេ សូម្បីតែប្រទេសដ៏ទៃទៀតក៏គេប្រើដែរ ហើយចំណីប្រភេទនេះផ្សុំឡើងជាមួយធាតុផ្សុំជាច្រើនលាយបញ្ចូលគ្នាមានដូចជាម្សៅសណ្តែក ម្សៅលម្អងឃ្មុំ ម្សៅទឹកដោះគោកូនក្មេង និងស្ករស គឺសុទ្ធតែធាតុផ្សុំដែលមានតម្លៃថ្លៃនៅលើទីផ្សារដូច្នេះម្ចាស់កសិដ្ឋាននីមួយៗមិនអាចយកចំណីប្រភេទនេះអោយសត្វឃ្មុំជារៀងរាល់ថ្ងៃនោះទេ ។