ព័តមានទាន់ហេតុការណ៍
Search

ព្រះអើយជួយ! ឪពុកនឹងកូនកំពុងយកអ៊ីវ៉ាន់ចេញពីរផ្ទះស្រាប់តែទឹក…

17

បុរសវ័យជាង៥០ឆ្នាំ​ម្នាក់ រស់នៅគល់ស្ពានលេខ១​ ភូមិកសិណ​ ឃុំថ្មពួក​ ស្រុកថ្មពួក​ ខេត្តបន្ទាយមានជ័យ​ បានបាត់ខ្លួនដោយសារទឹកជំនន់​។

បេីតាមសមត្ថកិច្ចបានអោយដឹងថា​លោក​ ណាត​ លន​ អាយុជាង៥០ឆ្នាំ​ បានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពរួចហេីយ​ តែវេលាម៉ោងប្រមាណ១១ថ្ងៃត្រង់​ លោកបាននាំកូនប្រុស២នាក់​ ទៅមេីលផ្ទះ​និងចង់យកឥវ៉ាន់ខ្លះៗនៅក្នុងផ្ទះ​ តែដោយសារផ្ទះគាត់នៅគល់ស្ពានរួមនឹងទឹកកំពុងហក់ឡេីងផងនោះ​ ក៏ធ្វេីអោយបាក់ដីជាប់ផ្ទះធ្លាក់ឪពុកនិងកូនម្នាក់ទៅតាមទឹ​ក។

ភ្លាមៗនោះកូនប្រុសរបស់គាត់បានតោងជាប់នឹងដេីមឈេី​ ត្រូវបានគេសង្រ្គោះទាន់ពេលវេលា​ តែជាអកុសលបុរសជាឪពុកបានបាត់ខ្លួនរកពុំទាន់ឃេីញនោះឡេីយ។