ព័តមានទាន់ហេតុការណ៍
Search

អតីតមន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងដែលកំពុងរត់គេចខ្លួនក្រៅប្រទេសចំនួន០៩នាក់ ត្រូវបានតុលាការ…

107

ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្សចំនួន០៩នាក់ ដែលគេស្គាល់ថា ជាអតីមន្ត្រីបក្សប្រឆាំ ងផ្កាប់មុខ ហើយភាគច្រើនពួកគេកំពុងរត់គេចខ្លួនពួនអាត្មា នៅក្រៅប្រទេសកំណើតរបស់ខ្លួន ត្រូវបានតុលាការចេញដីការបិទប្រកាសឲ្យចូលខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីដោះសារលើបទចោទក្នុងសំណុំរឿង ឧប ឃា ត ប្រព្រិត្តនៅរាជធានីភ្នំពេញ។

ដីកាប្រកាសត្រូវបានសមត្ថកិច្ចយកទៅបិទជាប់របងអតីតទីស្នាក់ការគណបក្សស ង្គ្រោះជាតិ ដែលមានទីតាំងស្ថិតនៅក្នុងទឹកដីខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បានបង្គាប់ឲ្យជនត្រូវចោ ទដែលមានឈ្មោះ ទី១៖ លោក សម រង្ស៊ី, លោក អេង ឆៃអៀង, លោក មួ សុខហួ, លោក អ៊ូ ចន្ទ័ប្ញទិ្ធ, លោក ហូ វ៉ាន់, លោក ឡុង រី, លោក ម៉ែន សុថាវរិន្ទ្រ, លោក ជូឡុង សួមូរ៉ា និងលោក នុត រំដួល។

ជនត្រូវចោ ទទាំង៩នាក់ លើសំណុំរឿង «ឧប ឃា ត» នេះ ត្រូវចូលខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ វេលាម៉ាង៨៖០០នាទី (សាលសវនាការទី១) ជាកំហិត ដើម្បីដោះសារពីការចោ ទប្រកាន់នេះ។

សូមបញ្ជាក់ថា សវនាការប ទល្មើ សឧ ក្រិដ្ឋ លើបទចោ ទឧប ឃា តនេះមានលោក សេង ហៀង ជាតំណាងអយ្យការ ចំណែកក្រុមប្រឹក្សារជំនុំជម្រះមានលោក ឌុច សុខសារិន ជាប្រធានក្រុមប្រឹក្សាលោក ស៊ន ប៊ុណ្ណារិទ្ធិ និងលោក ធាម ចន្ទ័ពិសិដ្ឋ ជាចៅក្រមប្រឹក្សា៕ ប្រភព: Fresh News