ព័តមានទាន់ហេតុការណ៍
Search

នោះត្រៀម! ពីថ្ងៃទី០១ មករា ២០២១ទៅ លក់ផ្ទះ ដី ត្រូវបង់ពន្ឋលើប្រាក់ចំណេញ២០%

61

ប្រជាពលរដ្ឋនិងមជ្ឈដ្ឋានមួយចំនួនបានសម្តែងការមិ នសប្បា យចិត្តនៅក្រោយពេលដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានប្រកាសដាក់ឲ្យប្រើប្រាស់នូវ«ប្រកាសស្តីពីពន្ឋលើចំណេញមូលធន» ដោយខ្លះលើកឡើងថា ការបង់ពន្ឋ២០% លើប្រាក់ចំណេញគឺជាបន្ទុកដ៍ធ្ងន់ធ្ងររបស់ពួកគាត់។

សូមបញ្ជាក់ថា ប្រកាសដែលចុះហត្ថលេខដោយលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកាលពីថ្ងៃទី០១ មេសា ២០២០ និងចាប់អនុវត្តន៍ពីថ្ងៃទី០១ កក្កដា ២០២០ ប៉ុន្តែដោយសារ វិ បត្តិជំងឺកូ វី ដ១៩ រាជរដ្ឋាភិបាលក៍បានពន្យារពេលអនុវត្តប្រកាសនេះ ដោយចា ប់ អនុវត្តពីថ្ងៃទី០១ មករា ២០២១តទៅ ។

ពលរដ្ឋខ្លះ បានយល់ឃើញថា ច្បាប់ពន្ធ បន្ថែមថ្មី លក់ផ្ទះ លក់ដី ត្រូវបង់ពន្ធលើប្រាក់ចំណេញឲ្យរដ្ឋ ២០%
បើខាតឡុងចុង ទទួលខុសត្រូវខ្លួនឯង គឺជាអម្រែកមួយទៀត ខណៈដែលពួកគាត់កំពុងតែជួប វិ បត្តិសេដ្ឋកិច្ចគ្រួសារដោយសារជំងឺកូ វី ដ១៩។

ចំណែក អ្នកខ្លះទៀតលើកឡើងថា អំឡុងពេលវិបត្តិ កូ វី ដ១៩នេះ រាជរដ្ឋាភិបាល មិនគួរចេញច្បា ប់នេះមកអនុវត្តន៍នោះឡើយ ហើយខ្លះទៀតក៍រិះគន់និង ចោ ទ ថា រាជរដ្ឋាភិបាលប៉ះ ប៉ូវ ការបា ត់ បង់ EBA ២០% ទើបចេញប្រកាសឲ្យអនុវត្តន៍ពន្ឋលើប្រាក់ចំណេញនេះ ។

យ៉ាងណាក៍ដោយ ឆ្លើយតបទៅនឹងមតិរិះគន់នៅលើបណ្តាញសង្គមហ្វេសប៊ុក ក៍ដូចជានៅតាមតៀមការហ្វេនានានោះ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានពន្យល់យ៉ាងដូច្នេះ«ពន្ធលើចំណេញមូលធន យើងមិនមែនយកពន្ធលើប្រជាពលរដ្ឋទូទៅនោះទេ គឺយកពន្ធតែលើចំណេញមូលធន ឧទាហរណ៍ ប្រជាពលរដ្ឋ ឬអ្នកមានអចលនទ្រព្យលក់ទ្រព្យនោះ ហើយបានចំណេញទើបយកពន្ធ ប្រសិនការទិញលក់អចលនទ្រព្យនោះ មិនមានការចំណេញ គឺមិនមានការយកពន្ធលើចំណេញមូលធននេះទេ។ »។

បើតាម លោក គង់ វិបុល ពន្ធលើចំណេញមូលធននេះ មិនមែនជាការបង្កើតពន្ធថ្មីនោះឡើយ តាមពិតពន្ធលើចំណេញមូលធននេះត្រូវបានកំណត់ក្នុងច្បាប់ឱ្យប្រមូលតាំងពីប្រមាណជាង ១០ ឆ្នាំកន្លងមកហើយ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​