ព័ត៌មានទាន់ហេតុការណ៍

មកមើល​សម្រស់ Patricia ក្នុង​ឈុត​ប្រពៃណី ស្អាតគ្មាន​ទាស់

592

ទោះបីជាពេលនេះរឿងរ៉ាវបែកបាក់គ្នាជាមួយមិត្តប្រុស​លោក Peach Pachara នឹងរឿងរ៉ាវមានជនទី៣ចូលមកជ្រៀត​ជ្រែក​នៅ​តែ​​ជា​​ប្រធាន​បទ​ក្ដៅសម្រាប់​អ្នកគាំទ្រ​យកមកពិក្សាគ្នា​មិនទាន់ស្ងប់ស្ងាត់​ក្ដី ប៉ុន្តែគេសង្កេត​ឃើញ​តារាសម្ដែងស្រី​វ័យក្មេង​​កញ្ញា Patricia Good ពោល​គឺពិតជាកាន់ជំហរខ្លួនឯងបានរឹងមាំណាស់ ជាពិសេសនាងនៅតែចេញមុខបំពេញការងារបានយ៉ាងល្អ មិន​ឲ្យ​មាន​ផលប៉ះ​ពាល់​​ដល់​ម្ចាស់​​ស្ពនស័រ​​ណា​មួយ​ឡើយ។


ងាកមករឿងការងារវិញ ជាការពិតហ្វេនភាគច្រើនតែងធ្លាប់ឃើញតារាស្រីថៃកាត់អង់គ្លេស Patricia ក្នុងឈុតសម័យថ្មី មិន​ថា​សុភាព ស៊ិច​ស៊ី ឬ​ឆើត​ឆាយ។ ស្រាប់តែកាលពីពេលថ្មីៗនេះ មានអ្នកគាំទ្រមិនតិចទេដែលភ្ញាក់ផ្អើលនឹងសម្រស់របស់ Patricia ក្នុង​​ពេល​​នាង​បាន​​ទៅ​ថតម៉ូត​សម្លៀកបំពាក់​ឲ្យទស្សនាវដ្តីដ៏ល្បីមួយ​របស់​ប្រទេសថៃ នៅក្នុងឈុត​ប្រពៃណី​បែបបុរាណ។

ស្ថិតក្នុងសម្លៀកបំពាក់ប្រពៃណីបុរាណបែបនេះ មើលទៅជ្រុងណារបស់ Patricia ក៏ឃើញស្អាតគ្មានទាស់ រហូតធ្វើឲ្យអ្នកគាំទ្រ​របស់​​នាង​ស្ទើរ​​គ្រប់​គ្នា​​សរសើរ​​មិនដាច់ពីមាត់​ថាតុបតែងបែបនេះទៅ នាងពិតជា​ស្រស់ស្អាតខ្លាំង មិនចាញ់បែប​សម័យថ្មីប៉ុន្មាន​ឡើយ សែន​​សុភាព​​រាបសា ថែមទាំងទន់ភ្លន់ណាស់ ដូចកូនក្រមុំពិតៗអញ្ចឹង។

ចង់ដឹងថា​ក្នុងឈុតប្រពៃណីបុរាណ Patricia ស្រស់ស្អាតប៉ុណ្ណា សូមទស្សនារូបភាព​ខាងក្រោមនេះ៖