ព័ត៌មានទាន់ហេតុការណ៍

ភិន ​សុដា​លីស ​បង្ហោះ​រូបភាព​ភ្ជាប់​ជាមួយ​សារ ​បង្ហាញ​ចេញពី​ភាព​រឹងមាំ​ពិត​ប្រាកដ​របស់​មនុស្សស្រី​

254

អ្នកនាង ភិន សុដាលីស ជាតារាសម្ដែងស្រីប្រជាប្រិយភាពក្នុងសង្គមសិល្បៈមួយរូប ដែលមានការស្រឡាញ់​គាំទ្រច្រើនពី​សំណាក់​​​​ទ​ស្ស​និកជនជាច្រើន ជាមួយនឹងសមត្ថភាពដ៏ប៉ិនប្រសប់ក្នុងការសម្ដែងខ្សែភាពយន្តជាច្រើនរបស់នាង។


ដោយឡែកកាលពីថ្មីៗនេះ តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពរូបនេះ បានបង្ហោះសារមួយឃ្លាភ្ជាប់ជាមួយនឹងរូបភាព​របស់​​នាង​ក្នុង​ឈុតប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតសមសួន។

ក្នុងសារនោះ តារាស្រី​រូប​នេះ​ចង់​ប​ង្ហា​ញ​​​ពីភាពរឹងមាំពិតប្រាកដ​របស់​មនុស្ស​ស្រី​ទាំង​ឡាយ ព្រមទាំងជាការជួយលើក​ទឹក​ចិត្ត​ទៅ​ដ​ល់​មនុស្សស្រីឲ្យមានភាពរឹងមាំ ជំនះ​នឹងឧបសគ្គផងដែរ ដោយ​បានសរសេរថា «មនុស្សស្រីដែលរឹងមាំពិត គឺនាង​មា​ន​ចិត្ត​ដា​ច់​ស្រេ​ច ​​មិនអាឡោះអា័ល័យ មិនងប់ងល់​ជា​មួយ​​​នឹង​មនោសញ្ចេតនាបែបល្ងង់ខ្លៅ នាងហ៊ានចាកចេញ នាងហ៊ានទទួលយកការពិត ហើយបើកចិត្ត​ឱ្យទូលាយ ហ៊ាន​រស់នៅដោយខ្លួនឯង នេះហើយជាភាពរឹងមាំ និ​ង​ចំ​ណុច​ខ្លាំងរបស់នាង។ មិនមែនអាងអីយំ អា​ង​អី​សម្ងំ​ឈឺ​ចាប់ ខូចចិត្ត ស៊ូទ្រាំ ហើយគិតថាខ្លួនរឹងមាន មានកម្លាំងគ្រប់គ្រាន់ក្នុងការរ៉ាបរងគ្រប់យ៉ាងនោះឡើយ»។

ទន្ទឹមនឹងនោះផងដែរ ក្រោយពីបានឃើញរូបភាពជាមួយនឹងសារបានបង្ហោះរបស់នាង ក៏មានហ្វេនៗលើបណ្ដាញសង្គម​ជា​ច្រើន​មានការចាប់អារម្មណ៍ និងចូលខមមិនគាំទ្រនឹងអ្វីដែលនាងបាននិយាយនេះផងដែរ៕