(រ៉ង់ហ្គូន)៖ រដ្ឋាភិបាលថ្មីរបស់យោ ធាមីយ៉ាន់ម៉ា នៅថ្ងៃសុក្រសប្ដាហ៍នេះ បានបង្គាប់ឱ្យក្រុមហ៊ុនទូរស័ព្ទដៃចល័ត និងក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៉ិនធើណិតទាំងអស់ នៅក្នុងប្រទេសរបស់ខ្លួន បិទការចូលកាន់បណ្ដាញទំនាក់ទំនងសង្គម Twitter និង Instagram។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២១។
តេឡេន័រ (Telenor) ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៉ិនធើណិតធំបំផុត នៅក្នុងប្រទេសមីយ៉ាន់ម៉ាបានអះអាងថា យោ ធាបានបង្គាប់ឱ្យក្រុមហ៊ុនខ្លួនបិទបណ្ដាញទំនាក់ទំនង សង្គមទាំងពីរខាងលើ រហូតដល់មានការជូនដំណឹងជាថ្មី។
យោ ធាមីយ៉ាន់ម៉ាកាលពីថ្ងៃព្រហស្បតិ៍ ក៏បានបិទបណ្ដាញទំនាក់ទំនងសង្គម Facebook ផងដែរ រហូតដល់ថ្ងៃទី០៧ ខែកុម្ភៈ ក្រោមហេតុផលដើម្បីរក្សាស្ថិរភាព។ យ៉ាងណាក៏ដោយ ក្រសួងការទូរគមនាគមន៍ និងព័ត៌មានវិទ្យាមីយ៉ាន់ម៉ាមិនទាន់ធ្វើការអត្ថាធិប្បាយអ្វី ឆ្លើយតបទៅនឹងការអះអាងរបស់ក្រុមហ៊ុន Telenor ឡើយ។
គួរបញ្ជាក់ថា ការសម្រេចចិត្តខាងលើរបស់យោ ធា កើតមានឡើង បន្ទាប់ពីប្រជាជនមីយ៉ាន់ម៉ាមួយចំនួន បានប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមជាពិសេស Facebook ដើម្បីរិះគន់យោធា និងអំពាវនាវឱ្យមាន បា តុ ក ម្ម ត វ៉ា ដោយសន្តិវិធី រហូតទាល់តែលទ្ធផលបោះឆ្នោត កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលបង្ហាញថា គណបក្សលោកស្រី អោង សាន ស៊ូជី ជាអ្នកឈ្នះភ្លូកទឹកភ្លូកដី។
ក្រោយ រ ដ្ឋ ប្រ ហារ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ យោ ធា មីយ៉ាន់ម៉ាបាន ចា ប់ ឃុំ ខ្លួនលោកស្រី ស៊ូជី និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតនៃរដ្ឋាភិបាលលោកស្រី ដោយថែមទាំងប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន រយៈពេលមួយឆ្នាំទៀតផង យោ ធា មីយ៉ាន់ម៉ាបានឱ្យដឹងថា លោកស្រី ស៊ូជី ដែលកំពុងជាប់ ឃុំក្នុងផ្ទះមានសុខភាពល្អធម្មតា ខណៈលោកស្រី កំពុងប្រឈមមុខនឹងបទ ចោ ទ ប្រ កា ន់ ពីបទកាន់កាប់វិទ្យុទាក់ទង ឬអាយកូមខុសច្បាប់ ហើយបទចោ ទ នេះទៀតសោត អាចឱ្យលោកស្រីជាប់ពន្ធនាគារ ០៣ឆ្នាំ ប្រសិនបើត្រូវបានគេកាត់ទោសមែននោះ៕