ព័ត៌មានទាន់ហេតុការណ៍

លឺហើយអាណិតណាស់! លោក ឌួង ឆាយ ទម្លាយ​ពី​រឿង ដែល​អ្នកនាង ដេ​ត ម៉ាលី​ណា ធ្វើ​ដាក់​លោក និង​អ្នក​ម្ដាយ​ ដោយ​បញ្ជាក់​ច្បាស់​ៗ​ថា​…(មានវីដេអូ)

150

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​យប់​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២១ លោក ឌួង ឆាយ បានធ្វើការ​ឡាយ​វីដេអូ លើក​ចុងក្រោយ ដើម្បី​បកស្រាយ​រឿង​គ្រប់យ៉ាង ដែល​កើត​ឡើង​មក​លើ​គ្រួសារ​ខ្លួន និង​​​បាន​និយាយ​ពី​រឿង​អតីត​ភរិយា​របស់​លោក ធ្វើ​មក​លើ​លោក​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​នោះ លោក​​ ក៏​បាន​បង្ហាញ​ក្ដី​សង្ឃឹម​ថា អតីត​ភរិយា​របស់​លោក​ នឹង​ភ្ញាក់​រំលឹក ដឹងខ្លួន ឈប់​ផឹក​ស្រា បើ​មិន​អាច​ឈប់​ សុំ​កាត់បន្ថយ​ការ​ផឹក ដើម្បី​មើលថែ​ផ្ដល់​ភាព​កក់ក្ដៅ​ឲ្យ​កូនៗ​ឲ្យ​បាន​គ្រប់គ្រាន់​​។ លើសពីនេះ លោក​ក៏​ឆ្លៀត​សំណូមពរ​ដល់​អតីត​ភរិយា​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ បានធ្វើការ​សំណូមពរ​ដូច្នេះ​ថា «​ខ្ញុំ​សំណូមពរ​អតីត​របស់ខ្ញុំ ឲ្យ​ខ្ញុំបាទ បាន​ជួប​កូនៗ​របស់ខ្ញុំ សួរសុខទុក្ខ​កូនៗ​របស់ខ្ញុំ គោរព​ទៅតាម​អំណាច​សាលក្រម​តុលាការ ដែល​ខ្ញុំ​មាន​សិទ្ធិ​ចូល​ផ្ទះ​ទៅសួរសុខទុក្ខ​កូនៗ​របស់ខ្ញុំ បើ​ខ្លាច​ខ្ញុំ​ទៅ​ជួប​អ្នក ប៉ះទង្គិច​សម្ដី​គ្នា ឈ្លោះ​គ្នា ពេល​អ្នក​មិន​នៅ ខ្ញុំ​អាច​ទៅ​សួរសុខទុក្ខៗ​កូន​របស់ខ្ញុំ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបន្តថា «បើ​សូម្បីតែ​ផ្ទះ​របស់ខ្ញុំ ខ្ញុំ​មិន​អាច​ទៅ​ឈប់​មុខផ្ទះ ជូន​កូនៗ​របស់ខ្ញុំ​ទៅផ្ទះ ដែល​កូនប្រុស​ស្រី​ខ្ញុំ​ទាំង​៣​នាក់ គេង​នៅក្នុង​ឡាន កូនស្រី​ពៅ​របស់ខ្ញុំ គេង​នៅ​លើ​ដៃ​ម្ដាយ​របស់ខ្ញុំ​, ម្ដាយ​របស់ខ្ញុំ​មិនអាច​ជូន​កូន​របស់ខ្ញុំ ចូល​ទៅ​ក្នុងផ្ទះ​របស់ខ្ញុំ​បាន អីចឹង ម្ដាយ​របស់ខ្ញុំ​មិន​អាច​ឈប់​នៅមុខ​ផ្ទះ​ជូន​កូន​របស់ខ្ញុំ​ទៅដល់​មុខ​ផ្ទះ​បាន​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គឺ​ត្រូវ​ត្រឡប់​មកដល់​កែង​ផ្ទះ​ដើម្បី​យក​កូន​ខ្ញុំ​គេង​ទាំង​៣​នាក់ ត្រូវ​ងើប​យក​កូន​ខ្ញុំ សាង​ទៅ​ឡើង​ឡាន​មួយទៀត ហើយ​បាន​ទៅ​យក​ឡាន​មួយទៀត​ជូន​កូន​ខ្ញុំ​ទៅដល់​ផ្ទះ ហេតុអ្វី​បាន​ធ្វើ​ដល់​ថ្នាក់​នេះ​ដាក់​ខ្ញុំ ហេតុ​អី ហេតុ​អី ហេតុអ្វី ហើយ​ខ្ញុំបាទ​បួស​ហើយ ខ្ញុំ​ដឹងថា ​ខ្ញុំ​បាន​ធ្វើ​ខុស​គ្រប់​បែបយ៉ាង ខ្ញុំ​បាន​បួស​ហើយ ខ្ញុំ​បាន​ទៅ​សាង​ផ្នួស​ហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុអ្វី​មិន​ឲ្យ​កូនៗ​មកលេង​ខ្ញុំ​ផង ហេតុ​អី មិន​ឲ្យ​កូនៗ​មក​សួរសុខទុក្ខ​ខ្ញុំ​ផង ហេតុអ្វី​ចង់​ចង់ទៅ​ជួប​កូន​ខ្ញុំ ថា​ខ្លាច​ជំងឺ​កូ​វីដ ខ្ញុំ​ទៅ​ពិនិត្យ​រក​មេរោគ​កូ​វីដ​ទៀត មាន​វិញ្ញាបនបត្រ បញ្ជាក់ថា ខ្ញុំ​អវិជ្ជមាន​តេស្ដ​កូ​វីដ គ្រាន់តែ​ខ្ញុំ​ទិញ​iPad​ឲ្យ​កូន​ខ្ញុំ​រយៈពេល​៥​នាទី ក៏​មិន​ឲ្យ​ខ្ញុំ​ទៅ​ជួប​កូនៗ​នៅមុខ​ផ្ទះ​ផង ហេតុ​អី ខ្លាច​ខ្ញុំ​យក​កូន​ទៅ​ណា បើ​ខ្ញុំ​យក​កូន​ទៅ​ណា​ប្ដឹង​ខ្ញុំ​ទៅ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​អ្នក​អត់​ឲ្យ​ខ្ញុំ​ជួប​កូន​អញ្ចឹង អត់​ត្រឹមត្រូវ​ទេ អ្នក​ផ្ដាច់ទំនាក់ទំនង​មនោសញ្ចេតនា​រវាង​ខ្ញុំ និង​កូនៗ​ចឹ​ង​អង់​ត្រឹមត្រូវ​ទេ ខ្ញុំ​សង្ឃឹម​អ្នក​គិត​ឡើងវិញ​កូនៗ​លំបាក​ណាស់​ហើយ ហើយ​ខ្ញុំ​ដឹងថា​កូនស្រី​ពៅ​របស់ខ្ញុំ​យំ​ខ្លាំងណាស់​មួយរយៈ​ក្រោយនេះ យំ​នឹក​ខ្ញុំ ខ្ញុំ​ដឹង​…»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បន្តទៀតថា «ចឹ​ង​ខ្ញុំ​សង្ឃឹម​យើង​នឹង​បញ្ចប់​រឿងរ៉ាវ​ទាំងអស់នេះ ដើម្បី​បន្តដំណើរ​ទៅមុខ កុំ​ដើម្បី​ក្ដី​សុខ​ខ្លួនឯង កុំ​ដើម្បី​ផលប្រយោជន៍​ខ្លួនឯង ហើយ​ពេលដែល​គាត់​បាន​បង្ហោះ​វីដេអូ​ខ្ញុំ គាត់​បាន​ប្ដឹង​ខ្ញុំ​ទៅ​តុលាការ ដោយ​រំលោភ​ទៅលើ​កិច្ចព្រមព្រៀង​លែងលះ គាត់​បាន​ដាក់​ផ្ទះ​របស់ខ្ញុំ​២​កន្លែង ផ្ទះ​វិឡារ​របស់ខ្ញុំ និង​ហាង​នៅ​ស៊ីសុវត្ថិ ផ្ទេរ​ទៅ​ឈ្មោះ​គាត់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចឹ​ង​ខ្ញុំ​សង្ឃឹមថា អ្នក​នឹង​ថែរក្សា​ទ្រព្យសម្បត្តិ​នោះ​ឲ្យ​បាន​ល្អ ដើម្បី​ទុកជា​កេរ​មរតក សម្រាប់​កូនៗ​របស់​យើង ខ្ញុំ​ដឹង​ថា ​អ្នក​លំបាក ខ្ញុំ​ក៏​លំបាក អ្នកណា​ក៏​លំបាក​ដែរ នៅ​ក្នុង​ស្ថានការណ៍​នេះ​…»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គួរ​បញ្ជាក់​ថា នៅ​ក្នុង​ការ​ឡាយ​នោះ​ដែរ លោក ឌួង ឆាយ បាន​បញ្ជាក់​ថា រឿង​ហេតុកើត​ឡើង​ក្នុង​គ្រួសារ​របស់​លោក ដោយសារ​ឪពុក​របស់​លោក ប្រើ​មនោគមវិជ្ជា​មក​លើ​ភរិយា​របស់​លោក ហើយ​ឪពុក​របស់​លោក​ចាញ់​មនោគមវិជ្ជា ​ស្រី​ម្នាក់​ឈ្មោះ ​ប្រាក់ ស៊ីណា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ហេតុ​នោះ​ហើយ លោក​ បានបញ្ជាក់​ថា ឪពុក​របស់​លោក​ចាញ់បោក​គេ ចាញ់​មនោគមវិជ្ជា​របស់​គេ​ ហើយ​អតីត​ភរិយា​របស់​លោក​មិន​គួរណា​ទៅ និយាយ​ជាមួយ​ឪពុក​របស់​លោក សមគំនិត​ជាមួយ​ឪពុក​របស់​លោក​មក​ធ្វើបាប​លោក​នោះ​ឡើយ​៕ ដើម្បី​កាន់តែច្បាស់​ទៀត​នោះ សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ៖

TAG