រាជធានីភ្នំពេញ ៖ តារាចម្រៀងរ៉េបលោក Vid Cooler បានបង្ហោះរូបភាពជាច្រើនសន្លឹកបង្ហាញការដាក់ពាក្យប ណ្ដឹ ង និងទម្លាយមុខ ជ ន ដៃ ដ ល់ ជាអ្នកសិល្បៈចំនួន៣រូប ដែលបានប្រើ ហិ ង្សា វា យ ធ្វើ បា ប ខ្លួ ន ដោយចេតនា ថែមរៀបរាប់ដូច្នេះថា៖
«ស្វាគមន៍លោកតារាល្បីៗទាំងប៉ុន្មានដួងនៅខាងក្រោមនេះសូមលោកអញ្ជើញមកតុលាការដើម្បីដោះស្រាយរឿងនេះ ខ្ញុំរង់ចាំនៅតុលាការ មានភស្តុតាងនេះរឿង ស្អុយជាច្រើនដែលលោកត្រូវចូលខ្លួន..!! កុំគេចវេះព្រោះរឿងនេះបើមិនដោះស្រាយ គឺវា ជា ប់ ជា មួយ អ ស់ លោកមួយជី វិត»។
ជាមួយគ្នានោះតារារ៉េបឈ្មោះដើម នេត្រ ចាន់តារាវីត បានបន្តរៀបរាប់ដោយប្រើសម្ដីដៀលធ្ងន់ៗចំពោះអ្នកសិល្បៈទាំង៣អ្នកនោះថា៖ «ផ្ញើជូនទៅក្រុមហ៊ុន Smart ផងដែលកំពុងតែ មានវត្តមាន តារា យូ កូម បា ត ផ្សារ ពា ល ដែលជាបុគ្គល ប្រើ អំ ពី ហឹ ង្សា ដោយចេតនា ប្រា ស់ ចា ក នឹងសង្គម បែបនេះនៅក្នុងក្រុមហ៊ុនរបស់ខ្លួន
សូមក្រុមហ៊ុនជួយត្រួតពិនិត្យឡើងវិញផងដើម្បីកុំប៉ះពាល់ដល់ស្ថាប័ន និងសង្គមប្រទេសកម្ពុជាទាំងមូល ..! ចុងក្រោយ ខ្ញុំពិតជាសោកស្ដាយណាស់ ដែលពួកគាត់ជាបុគ្គលគំរូទៅកាន់ក្មេងជំនាន់ក្រោយ ដែលប្រព្រឹត្ត អំ ពើ ហិ ង្សា ដែលសង្គមមិនគាំទ្រ»៕