សូមនិយាយឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ មហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ លោកជំទាវ ដេត ម៉ាលីណា ដែលត្រូវជា ភរិយា ឧកញ៉ា ឌួង ឆាយ បានប្រកាសដំណឹងស្ទើរមិនគួរឲ្យជឿមួយ នៅក្នុងហ្វេសប៊ុករបស់ខ្លួន ក្តែងៗថា រូបគាត់ និង ឧកញ៉ា ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នាហើយ។
ក្រោយមក ទោះមានរឿងអ្វីកើតឡើងក៏ដោយ ក៏ឧកញ៉ា ឌួង ឆាយ ព្យាយាមអត់ធ្មត់ សង្កត់ចិត្ត មិនបានតបត ឬនិយាយអ្វីទំាងអស់ បានត្រឹមផ្តល់ភាពកក់ក្តៅជូនកូនៗតែប៉ុណ្ណោះ។
ស្រាប់តែមកដល់ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២១ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេឃើញ ឧកញ៉ា ឌួង ឆាយ បានបង្ហោះវីដេអូ កូនស្រីពៅ របស់ខ្លួន ហើយ ឧកញ៉ា ឌួង ឆាយ បានប្រាប់ថា “កូនស្រីពៅកែវភ្នែករបស់ប៉ា ហៅរកប៉ានឹកប៉ាណាស់”។
នាថ្ងៃដដែល ឧកញ៉ា ឌួង ឆាយ ក៏បានបង្ហោះវីដេអូមួយទៀត ពីកូនប្រុសទី២ម្តង ហើយពោលពាក្យដ៏គួរឲ្យរំជួលចិត្ត ថា “ពុកសុំទោសណាកូនប្រុសមាស ឪពុក ពុកបានព្យាយាមអស់ពីលទ្ធភាព និងសមត្ថភាព របស់ពុកហើយណា។ ពុកសន្យានឹងខិតខំប្រឹងប្រែង ធ្វើអោយបានល្អជាទីបំផុត ដើម្បីកូនៗណា ចាប់ពីពេលនេះ។
សូមអរគុណណាពូមីងបងប្អូនទាំងអស់គ្នា ចំពោះការបាររម្ភ ស្រលាញ់ រាប់អានណា អ្វីៗដែលនៅសល់ ទុកអោយព្រហ្មលិខិត ព្រេងវាសនា និស្ស័យ និងពេលវេលាជាអ្នកកំណត់ទៅចុះណាបាទ”។
នៅមិនទាន់អស់ទេ នៅមុននេះបន្តិច នាយប់ ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២១ វេលាម៉ោង ជិត១០ មិនដឹងជាមានរឿងអ្វីកើតឡើង ស្រាប់តែ ឧកញ៉ា ឌួង ឆាយ បានបង្ហោះសារដ៏គួរឲ្យអាណិតខ្លោចចិត្តមួយទៀតថា “ខ្ញុំឆ្អែតចិត្តខ្លាំងណាស់ពូមីងបងប្អូនទាំងអស់គ្នាអើយ”។
ឃើញបែបនេះ អ្នកគាំទ្ររបស់លោកបានត្រឹមតែចូល comment លើកទឹកចិត្ត ផ្តល់កំលាំងចិត្ត ឲ្យលោក រឹងមាំ ហើយក៏មានពាក្យជូនពរយ៉ាងច្រើន ឲ្យ លោកឧកញ៉ា បានជុំគ្រួសារ នៅថ្ងៃណាមួយ ដូចពីមុន៕