កាលពីពេលថ្មីៗនេះ នាថ្ងៃ ទី ២ ខែ កុម្ភៈ ឆ្នា ២០២១ អ្នកលក់ អនឡាញ ដ៏ល្បី ឈ្មោះ មួយរូបដែលមាន ឈ្មោះ ថា នឹង អាជី និងប្អូនស្រី របស់ គាត់មួយទៀត ដោយបានបង្ហោះ នូវរូបភាពមួយសន្លឹក ហើយសរសេររៀបរាប់ដូចច្នេះ ថា៖ «សូមជូនរឿងទុំទាវ2021»។ក្រោយពីចេញ វីដេអូនេះ ស្រាប់តែ មានបងប្អូន ជាច្រើន បានរិះ គន់ ទាក់ទងនឹង ការសម្តែង ។
ឆ្លើ់យតបទៅ នឹងការរិះគន់ នេះ ប្អូនស្រី អាជី ដែល មានឈ្មោះ ថា តេង ដាណា បានបង្ហោះ សារដូចនេះ ថា៖ «រឿង ទុំទាវ 2021 អរគុណសម្រាប់មតិរិះគុណដើម្បីស្ថាបនា ហើយក៏សុំទោសរាល់កំហុសខុសឆ្គង
របស់ក្រុមសម្ដែងពួកខ្ញុំ ដោយសារតែពួកខ្ញុំមិនបានដឹង ចឹងវីឌីអូនិងគឺខ្ញុំបានលុបរួចហើយ សម្រាប់អ្នកដែលចម្លងយកទៅផុសត និយាយជេរឌៀលជាសាធារណៈ ទុកពេលអោយ24ម៉ោងសម្រាប់លុប ចោលបើ
មិនលុបនៅតែបន្តបង្ខូចកេរ្ដ៍ឈ្មោះខ្ញុំក្នុងសាធារណៈគឺមេធីវីនិងចាត់ចែងទៅតាមផ្លូវច្បាប់ ព្រោះក្រុមសម្ដែងពួកខ្ញុំបានដឹងនៅកំហុសឆ្គងហើយក៏លុបចោលភ្លាមៗដែរ តែបើនៅតែមានចេតនាយកទៅកាត់ត
បង្ហោះទៀត ត្រៀមខ្លួនប្រឈមនៅនិងមុខច្បាប់ទៅ ចម្លងកាត់តបង្ហោះជាសាធារណៈដោយគ្មានការអនុញ្ញ៉ាតពីម្ចាស់ដើម ធ្វើអោយប៉ះពាល់ដល់កេរ្ដ៍ឈ្មោះនិងកិត្តិយស រក្សាសិទ្ធដោយ ក្រុមសម្ដែងផ្ទាល់
ដោយក្ដីគោរព ពីតេង ដាណា»៕ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖