ភ្នំពេញ៖ ជុំវិញករណីដ៏ក្តៅគគុក នឹងក្រុមអ្នកថត រឿងទុំទាវឆ្នាំ២០២១ ដែលផលិតដោយកញ្ញាតេង ណាដា ដោយបានចេញលើទំព័រហ្វេសប៊ុកឈ្មោះ«Hokima» មិនបានប៉ុន្មានផងស្រាប់តែផ្ទុះការរិះគន់ព្រោងព្រាត និងស្នើឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចាត់វិធានការផងដែរ។
ដោយឡែកនៅមុននេះបន្តិចបើយោងតាមប្រភពព័ត៌មានបានអោយដឹង ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តាមរយៈលិខិតចុះថ្ងៃទី៤ ខែកុម្ភៈឆ្នាំ២០២១ របស់ក្រុមប្រឹក្សាវិន័យ និងលើកសរសើរ បានកោះហៅម្ចាស់ page Hokima និងអ្នកសម្ដែងរឿងទុំទាវ ទាំងអស់ ចូលមកកាន់ នៅទីស្ដីការក្រសួង នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ព្រឹក
ដើម្បីចូលមកបំភ្លឺ ក្នុងករណីថតរឿងទុំទាវ ដែលធ្វើឲ្យប៉ះពាល់ដល់សាសនា វប្បធម៌ និងប្រពៃណីជាតិ។ លិខិតនោះ បានបញ្ជាក់ដែរថា ម្ចាស់ page Hokima និងអ្នកសម្ដែងរឿងទុំទាវ ក្នុងpageHokima ទាំងអស់ ត្រូវចូលខ្លួនមកឲ្យទាន់ពេលវេលាតាមកាលបរិច្ឆេទខាងលើជាកំហិត។ បើមិនដូច្នោះទេ ក្រសួងនឹងបន្តនីតិវិធី ចាត់តាមផ្លូវច្បាប់ដោយការចបាច់៕