ព័ត៌មានទាន់ហេតុការណ៍

ញ៉យដងពេក ! មេ​ជាង​សំណង់ជនជាតិវៀតណាម ត្រូវស្ត្រីកូនជាងសំណង់ខ្មែរប្តឹងដោយសារតែ…….

71

រាជធានីភ្នំពេញ ៖ ​ស្ត្រីម្នាក់បានមក​ប្តឹងសមត្ថកិច្ច​ថា បុរស​ជាមេជាងសំណង់ជនជាតិវៀត​ណាម​ម្នាក់បាន​ហៅ​នាង​ឱ្យ​មកជួយធ្វើការ បែរ​ជា​ចាប់ឱបថើបលូកលាន់​​រូបនាង​ជា​ច្រើន​ដង​ ដោយបុរសរូបនេះ​គិត​ថា ​នាង​មិនហ៊ានប្តឹង​ លុះ​ធ្វើបែបនេះ​ដាក់នាង​ញ៉យ​ៗដងពេក ទ្រាំលែងបាន នាង​ក៏​សម្រេចចិត្ត​ទៅប្តឹងសមត្ថកិច្ច​ឱ្យ​ចាប់​ឃាត់​ខ្លួន​កាលពីវេលាម៉ោង​៤និង​​៣០នាទី​រសៀលថ្ងៃទី​​​៤ កុម្ភៈ នៅ​ចំណុច​សំណង់បុរី​មួយកន្លែង ក្នុង​ខណ្ឌពោធិ​សែន​ជ័យ រាជធានីភ្នំពេញ ។​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសដែលរងការ​ចោទប្រកាន់​​ខាងលើឈ្មោះយ៉ុង អាយុ​​៣៨ឆ្នាំ ជាជន​ជាតិ​វៀតណាម ​ជាមេជាងសំណង់ ស្នាក់នៅ​ទីតាំង​បុរី​ខាងលើ និងមានស្រុកកំណើត​នៅប្រទេស​វៀតណាម ។ ចំណែកស្ត្រីរងគ្រោះ​មានអាយុ​​​២៧​ឆ្នាំ មុខរបរជា​កម្មករ​សំណង់ ស្នាក់នៅផ្ទះជួលមួយកន្លែង ក្នុងភូមិឃុំកើតហេតុ​ខាងលើ​ មានស្រុកកំណើត​នៅ​ខេត្តកំពត ​មានប្តីជា​អ្នកម៉ៅការសំណង់ផ្លូវថ្នល់ និង​​មានកូនប្រុសស្រី​​ចំនួន​២នាក់ នៅជាមួយ​ជីដូននៅ​​ឯស្រុកកំណើត ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ប្រភពពីស្ត្រី​​​រងគ្រោះបាន​ឱ្យ​ដឹង​ថា មុនពេលកើតហេតុ ឆ្លៀតពេល​ទំនេរពីការងារ​សំណង់​ជាមួយនឹងប្តី ក៏​ត្រូវ​បុរសជាជាងសំណង់ខាងលើបានហៅ​គាត់​​​ឱ្យជួយធ្វើការ​នៅការ​ដ្ឋាន​សំណង់បុរីខាងលើ ដោយប្រាប់​ថា គិតតម្លៃពលកម្ម​ឱ្យ​គាត់លើសពី​កម្មករផ្សេងទៀត ​ដោយ​​គាត់បានចូលធ្វើការ​អស់​រយៈពេល​៤ថ្ងៃកន្លះហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រី​​រងគ្រោះ​ខាងលើបានបន្ត​ថា រហូត​ដល់ថ្ងៃទី​២​ កុម្ភៈ ឆ្នាំ​២០២១ ខណៈពេល​គាត់កំពុង​ឈូសអាចម៌កំបោរ ស្រាប់តែ​បុរសជាជនសង្ស័យ​​ខាងលើ.លបមកពីក្រោយ​ចាប់ឱបនិងលូកលាន់គាត់ នៅពេលគាត់ខំរើបំរះរួច គាត់​ក៏និយាយហាម​ជនសង្ស័យ​កុំឱ្យលេងដល់ថ្នាក់នឹងពេក ប៉ុន្តែ​ជនសង្ស័យ​នៅតែ​ធ្វើបែបនេះម្តងហើយម្តងទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រីរងគ្រោះ​ខាងលើបានបន្តទៀត​ថា ក្រោយពីទទួល​រងទង្វើបែបនេះពីសំណាក់​ជនសង្ស័យ​ជា​មេជាង​រួចមក គាត់​ក៏គិត​​ក្នុង​ចិត្ត​ថា តើត្រូវ​ប្តឹង ឬ​​មិនប្តឹង ប៉ុន្តែ​មិនទាន់​សម្រេចចិត្ត​ភ្លាមៗនោះទេ ។​ រហូត​ដល់ថ្ងៃទី​៣ កុម្ភៈ ខណៈគាត់កំពុងគិតក្នុងចិត្ត​បែបនេះបណ្តើរ ធ្វើការ​បណ្តើរ ហើយ​ក៏ភ្លេចខ្លួន ស្រាប់​តែ​​ជនសង្ស័យ​លបមកធ្វើសកម្មភាពបែបនេះម្តងទៀត ជាហេតុធ្វើឱ្យគាត់ខឹងទ្រាំលែងបាន​ ​ក៏ត្រឡប់ទៅផ្ទះវិញ ហើយ​រ៉ាយរ៉ាប់​រឿងរ៉ាវដែលបានកើតឡើង​ប្រាប់​ទៅ​បុរសជាប្តី​ឱ្យ​ដឹង ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រីរងគ្រោះបានបន្ត​​ទៀត​ថា លុះនៅថ្ងៃ​ទី​​៤ កុម្ភៈ ពួកគាត់ក៏នាំគ្នា​ទៅប្តឹង​​សមត្ថកិច្ច​​ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីស្ត្រីរងគ្រោះរួច​មក​ សមត្ថកិច្ច​ក៏ចុះទៅ​​​ឃាត់ខ្លួនជនសង្ស័យយកទៅសួរនាំ​តាមនីតិវិធី ។ ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីសមត្ថកិច្ចធ្វើការ​សាកសួររួច ជនសង្ស័យបានឆ្លើយសារភាព​ថា ខ្លួនពិតជា​បានប្រព្រឹត្ត​ដូចការចោទប្រកាន់មែន ​ដោយគិតក្នុង​ចិត្ត​ថា ស្ត្រីរងគ្រោះមិនហ៊ានប្តឹងខ្លួន​នោះទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមគោលជំហររបស់ស្ត្រីជាដើមបណ្តឹងក៏​បានប្តឹងទាមទារសំណងជំងឺ​ចិត្ត​ពីជនសង្ស័យ​ចំនួន​៣ពាន់ដុល្លារ និង​ប្រគល់ឱ្យសមត្ថកិច្ច​អនុវត្តតាមនីតិវិធីជាបន្តទៀតផងដែរ​ ៕​

TAG

You cannot copy content of this page

error: Content is protected !!