ស ម ត្ថ កិ ច្ច ចម្រុះនៃការិយាល័យ ប្រ ឆាំ ង ប ទ ល្មើ ស សេដ្ឋកិច្ចនៃស្នងការនគរបាលរាជធានីភ្នំពេញសហការជាមួយមន្ត្រីស ម ត្ថ កិច្ចកាំកុងត្រូលកាលពីយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ បានចុះ ចា ប់ បង្គានាំចូលពីប្រទេសវៀតណាមខូ ច គុ ណ ភា ព ជាង៦តោនមករក្សាទុកនិង ដុត ក ម្ទេ ច ចោលដើម្បីកុំឲ្យ ប៉ះ ពា ល់ ដល់សុខភាពអ្នកបរិភោគ។
លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ចបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ និង
លោកឧត្តមសេនីយ៍ត្រី ម៉ៅ រង្សី ស្នងការរងទទួលដឹកនាំការិយាល័យប្រឆាំងប ទ ល្មើ ស សេដ្ឋកិច្ច និងលោកនាយការិយាល័យ បានដឹកនាំក ម្លាំងសហការជាមួយ ស ម ត្ថ កិ ច្ច កាំកុងត្រូល ដោយបានធ្វើការ ឃា ត់ ចា ប់បានបង្គានាំចូលពីប្រទេសវៀតណាមខូ ច គុ ណ ភា ពចំនួន៦តោន និង៥០០គីឡូក្រាមមករក្សាទុក។
លោកឧត្តមសេនីយ៍ទោ ពិត បញ្ញាបានបន្តទៀតថា បង្គានាំចូលពីប្រទេសវៀតណាមដែលខូចគុណភាពទាំងនោះមានផ្ទុកដោយសារធាតុគីមីដើម្បីរក្សាទុកបានយូរ ដែលមានផល ប៉ះ ពា ល់ ខ្លាំងដល់សុខភាពអ្នកដែលបរិភោគ៕