ព្រះសង្ឃមួយអង្គគង់នៅក្នុងវត្តឫស្សីសាញ់ ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានសុំបិណ្ឌបាត អ្នកដែលកាត់ខ្សែស្រឡាយ ចិន យួន កុំយកជំនាងផ្ទះចាស់ៗ ឬអាសនៈ បាយសី និងជើងធូប មកចោលក្នុងវត្តទៀត និងបានព្រមានផាកពិន័យ ៨មុឺនរៀលទៅ ១០ម៉ឺនរៀល ករណីនៅតែឃើញយកមកបោះចោលទៀត។
លោកក៏បានបន្ថែមថា ប្រសិនបើឃើញញាតិញោមណាមួយហ៊ានយកជំនាងផ្ទះចាស់ៗ ឬអាសនៈ បាយសី រានទេវតា និងជើងធូប មកបោះចោល និងត្រូវផាកពិន័យទឹកប្រាក់ពី ៨ម៉ឺនរៀល ទៅដល់ ១០ម៉ឺនរៀល យកទៅទិញភេសជ្ជៈប្រគេនព្រះសង្ឃ សម្រាប់ធ្វើការងារក្នុងវត្ត៕