ព័ត៌មានទាន់ហេតុការណ៍

ហួសចិត្ត! កូនបង្កើតស្លា.ប់ ឪពុកម្តាយក្មេក យកដីពីកូនប្រសារវិញ តើអោយចៅ ២នាក់ រួមនឹងម្តាយទៅ

109

រាជធានីភ្នំពេញ៖ រឿងរ៉ាវដ៏កំសត់មួយកើតឡើងចំពោះប្អូនស្រី ទូច កញ្ចនា អាយុ៣១ឆ្នាំ មានកូនប្រុស២នាក់ក្នុងបន្ទុក និងមានមុខរបរជាជាងកាត់ដេរ។ ប្អូនស្រីបានរៀបការជាមួយប្តីឈ្មោះ ឡៃ វិរៈ កាលពីឆ្នាំ ២០១១ មានមុខរបរជាងជួសជុលរថយន្ត ជាអ កុ ស លប្តីប្អូនស្រីបានទទួល ម រ ណ ភា ពដោយសារជ ម្ងឺគាំ ងបេះដូ ងកាលពីឆ្នាំ ២០១៧។ មុនពេលម រ ណៈ ភា ព ពីរនាក់ប្តីប្រពន្ធបានខិតខំរកសុីសន្សំប្រាក់បានមួយចំនួនហើយបានទិញដីមួយកន្លែងទំហំ១៧ម x ៥៧.៣០ម ស្ថិតនៅភូមិអូលើ ឃុំមេសរជ្រៃ ស្រុក ស្ទឹងត្រង់ ខេត្តកំពង់ចាម (លេខរៀងក្នុងបញ្ជី ៣៥៨)។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងពេលទិញដីនោះ ពីរនាក់ប្តីប្រពន្ធបានខ្ចីលុយឪពុកម្តាយក្មេក (ឪពុកម្តាយរបស់ប្តី) មួយចំនួន ហើយបន្ទាប់មកក៏បានសងគាត់គ្រប់ចំនួនវិញអស់ហើយដែរ។ ថ្លៃទិញដីសរុបមានចំនួនជាង៦ពាន់ដុល្លារ ហើយពេលនោះឪពុកម្តាយក្មេកក៏បានជួយលុយមួយចំនួនតូចដើម្បីបង្រ្គប់ថ្លៃទិញដីអោយកូនបានរស់នៅក្រោយពេលរៀបការ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីប្តី ស្លា ប់ ទៅ ឪពុកម្តាយក្មេកក៏បានមកទាមទារយកដីនោះពីកូនប្រសារវិញដោយអះអាងថាជាដីគាត់បានទិញយូរហើយដោយបានបញ្ជាក់ថាគាត់មានប្លង់រឹងទៀតផង(ធ្វើតាំងពីឆ្នាំ២០១៥) ទើបធ្វើអោយមានវិវាទកើតមានឡើងរវាងកូនប្រសារស្រី និងឪពុកម្តាយក្មេកហើយបានក្តីក្តាំគ្នាតាមផ្លូវតុលាការមកដល់ពេលនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងលិខិតទិញដីគឺដាក់ឈ្មោះប្តី ឡៃ វិរៈ និង បងស្រី ឡៃ ធីតា (មិនមានឈ្មោះប្រពន្ធ) ពេលនោះឪពុកម្តាយក្មេកជាអ្នករក្សាទុកក្រដាសស្នាមទិញលក់នៅគាត់ លោកមេឃុំមេសរជ្រៃក៏បានចេញលិខិតបញ្ជាក់ទិញដីថាពិតជាដីរបស់កូនប្រាកដមែន។ ទន្ទឹមនឹងនោះដែរ លោកមេភូមិអូលើ ឈ្មោះ វ៉ាន វី និង លោកមេឃុំមេសរជ្រៃឈ្មោះ ប៊ីន ថៃលាង និងសាក្សី១០នាក់ទៀតក៏បានបញ្ជាក់អះអាងថា ទូច កញ្ចនា ពិតជាប្រពន្ធ ដែលបានរស់នៅជាមួយប្តីលើដីក្នុងអាស័យដ្ឋានខាងលើពិតប្រាកដអស់រយៈពេល៦ឆ្នាំ (២០១១-២០១៧) ពិតប្រាកដមែន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយភាពទាល់ច្រកខ្លា ចបា ត់ប ង់ទីកន្លែងជ្រកកោនសម្រាប់ខ្លួន និងកូនៗ កាលពីថ្ងៃទី ១៤ កញ្ញា ២០២០ ប្អូនស្រី ទូច កញ្ចនា បានដាក់ពាក្យគោរពសុំសម្តេចតេជោនាយករដ្ឋមន្រ្តីមេត្តាជួយផ្តល់យុត្តិធម៌ដល់រូបគាត់និងកូនតូចៗទាំង២។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងរ៉ាវក្តីក្តាំនេះពិតជាគួរអោយសង្វេគណាស់ ព្រោះជីវិតក្មេងៗ២នាក់ដែលឪពុក ស្លា ប់បាត់ទៅ ត្រូវនៅក្នុងបន្ទុកម្តាយមេម៉ាយចិញ្ចឹមបីបាច់ថែរក្សាហើយពេលនេះកំពុងប្រឈនឹងក្តីក្តាំជាមួយជីដូនជីតានិងជាឪពុកម្តាយក្មេក។ បើឈ្នះក្តី គឺនឹងមានដំបូលស្នាក់នៅបន្តជាមួយម៉ែកូនទាំង២តទៅទៀត ប៉ុន្តែបើចា ញ់ក្តីគឺនឹងត្រូវប្រឈ មនឹងបា ត់ប ង់ទីកន្លែងជ្រកកោន និងអត់ផ្ទះសម្បែងស្នាក់នៅ រួមទាំងបញ្ហាមួយចំនួនធំទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនេះ តុ លា កា រកំពូលបានស្តាប់ហេតុផលគ្រប់យ៉ាង រួមទាំងទទួលស្គាល់ថាប្តីប្រពន្ធជាអ្នកទិញពិតប្រាកដ។ តុ លាការ កំពូលក៏បានបញ្ជូនសំណុំរឿងនេះទៅឧទ្ធរអោយ កា ត់ក្តីឡើងវិញ ដើម្បីផ្តល់យុត្តិធម៌ត្រឹមត្រូវជូនពលរដ្ឋរងគ្រោះពិតប្រាកដ។ សង្ឃឹមថាប្អូនស្រីនិងកូនទាំង២ នឹងទទួលបានយុត្តិធម៌ពិតប្រាកដនាពេលដ៏ខ្លីខាងមុខ។ សច្ចធម៌ យុត្តិធម៌ និងមេត្តាធម៌ ត្រូវដើរទន្ទឹមគ្នា ទើបពលរដ្ឋអាចរស់នៅប្រកបដោយសេចក្តីសុខ ក្រោមដំបូលសន្តិភាព។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

TAG

You cannot copy content of this page

error: Content is protected !!