នាយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ «Try Kimsreang » បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយខណៈមានបុរសម្នាក់ឈ្មោះ សៀង សុឃុន បានទ ទួ ល ម រ ណ ភា ព ចាកចោលមិត្តភ័ក្ដិបងប្អូនសាច់ញាតិនិងក្រុមគ្រួសារទាំងវ័យក្មេងពិតជាគួរឲ្យរន្ធត់ចិត្តខ្លាំងណាស់។
ជាមួយគ្នានេះម្ចាស់គណនីហ្វេសប៊ុកខាងលើដែលត្រូវជាមិត្តភ័ក្ដិបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំងនិងបានសរសេររៀបរាប់ឲ្យដឹងដែរថា៖ «ស្លា ប់ដោយសារលេងបាល់ហត់ពេក គាំងបេះដូងសូមអោយដួង វិ ញ្ញា ណ ក្ខន្ធឯងទៅបានស្ងប់សុខណាសម្លាញ់កើតជាតិណាៗកុំអោយអាយុខ្លីដូចជាតិនេះទៀត»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះមានប្រិយមិត្តក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំងព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូន វិ ញ្ញា ណក្ខ ន្ ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។