ព័ត៌មានទាន់ហេតុការណ៍

តារា​សិ ច ស៉ី រតនៈ ពិសី ត្រូវបានបុរសម្នាក់ Chat មកត្រង់ៗ «សុំធានាចិញ្ចឹម» តែនាងច្រានចោល

73

(ភ្នំពេញ)៖ តារាចម្រៀងប្រចាំក្នុងផលិតកម្ម ថោន កញ្ញា រតនៈ ពិសី ដែលមហាជនបានផ្ដល់រហស្សនាមថា ជាតារាស្រី សិ ច ស៉ី មានដើ ម ទ្រូ ងមូលក្បំ គួរជាទីទាក់ទាញនោះ នាពេលថ្មីៗនេះ ស្រាប់តែមានបុរសម្នាក់ Chat (ផ្ញើសារ) មកត្រង់ៗសុំធានាចិញ្ចឹម ឲ្យនាងរស់ស្រួល ដេកចាយលុយពេញៗដៃ ក្រោយពីឃើញនាងមានសម្រស់ស្រស់ស្អាត ទឹកមុខញញឹមមានមន្តស្នេហ៍។ តែយ៉ាងណា សំណើរសុំចិញ្ចឹមបែបផ្លូវកាត់មួយនេះ ត្រូវបាន រតនៈ ពិសី បដិសេធដោយសារអះអាងថា នាងមានស្វាមីរួចហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញព័ត៌មាននេះតារាសម្តែង និងជាម្ចាស់ហាងម៉ាស្សា រតនៈ ពិសី បានថ្លែងប្រាប់ សារព័ត៌មានយើង នៅមុននេះបន្តិចថា បុរសដែលនាងសុំមិនបញ្ចេញឈ្មោះរូបនោះ តែងតែ Chat មករំខាននាងជាច្រើនលើកជាច្រើនសារ ហើយស្ទើរតែរាល់ថ្ងៃ។ បើតាមដឹងបុរសម្នាក់នោះ ទើបតែលក់ដីបានលុបច្រើន ហើយឃើញនាងមានរូបសម្រស់ឆើតឆាយផងនោះ ក៏ស្រាប់តែចង់សុំស្នេហ៍ត្រង់ៗ តាមរយៈការ Chat ទៅបណ្តាញសង្គម Telelgram នាងផ្ទាល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចម្រៀងចូលចិត្តលេងស្ទីលបែបយុវវ័យ រតនៈ ពិសី បានសង្កត់ធ្ងន់ថា ក្រៅពីសុំស្នេហ៍បុរសម្នាក់នោះបាន Chat មកជាហូរហែសុំធានាចិញ្ចឹមនាង ប៉ុន្តែត្រូវបាននាងបដិសេធ ដោយលើកហេតុផលថា នាងមានប្តីរួចហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ រតនៈ ពិសី មិនបានបញ្ជាក់បន្ថែមនោះទេថា តើពេលដែលនាងឆ្លើយបែបនេះ បុរសម្នាក់នោះមានប្រតិកម្មបែបណា ឬបន្តឆាតមកនាងទៀតក្នុងខ្លឹមសារដដែល ខណៈនេះគឺជាសារមួយរបស់នាង ក្នុងន័យសម្តែងការហួសចិត្ត ពេលមានបុរសម្នាក់ឆាតមកត្រង់ៗបែបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើគេនៅចាំមិនភ្លេច រតនៈ ពិសី មួយរយៈមុនបានទម្លាយថា នាងមានគូស្នេហ៍រួចហើយ គឺជាអនិកជនខ្មែររស់នៅសហរដ្ឋអាមេរិកទៀតផង។ តារាស្រីរូបនេះក្រៅពីមានរូបសម្រស់ឆើតឆាយ គួរជាទីទាក់ទាញដល់បុរសៗទាំងឡាយហើយនោះ គឺជាអ្នកជំនួញម្នាក់ដ៏មានសមត្ថភាពផងដែរ ត្បិតជានារី តែបានបើកហាងម៉ាស្សា ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង ថ្មីៗនេះ នាងក៏ទើបតែទទួលបានលិខិតអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម ក្នុងការបើកជំនួញលក់អាហារបំប៉នសុខភាព នាំចូលពីសហរដ្ឋអាមេរិកផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

TAG

You cannot copy content of this page

error: Content is protected !!