លោកស្រី ទ្រី ដាណា រួមនឹងស្វាមីរបស់គាត់ នោះគឺ លោក ហុីង បញ្ញារិទ្ធ ដែលអ្នកទាំងពីរ គឺជាម្ចាស់ហាងមាសពេជ្រដ៏ធំមួយក្នុងប្រទេសកម្ពុជាហើយថែមទាំងជាម្ចាស់ផលិតផលគ្រឿងសម្អាងយីហោម៉ាក NNP ដែលជានិច្ចកាលមហាជនតែងតែឃើញវត្ដមានអ្នកទាំងពីរចុះទៅធ្វើអំពើសប្បុរសធម៍ចែកទានទៅដល់បងប្អូនប្រជាពលរដ្ឋមួយចំនួនដែលកំពុងតែជួបទុក្ខលំបាកខ្វះខាតតាមបណ្ដាខេត្ដនានាជាដើម។
ជាក់ស្ដែង! នាល្ងាចថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយទទួលបានដំណឹងថា អ៊ំប្រុសម្នាក់ដែលជាអ្នកយកព័ត៍មានអោយស្ថាប័នទូរទស្សន៍មួយបានដួ លហើយត្រូវបានគេដឹកបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យរុស្សុីរួចមកភ្លាមៗនោះលោកស្រី ទ្រី ដាណា ក៏បានឧបត្ថម្ភនូវថវិកាចំនួន ២.០០០ដុល្លារ ដើម្បីជួយសម្រួលដល់ការព្យាបាល។
លោកស្រី ទ្រី ដាណា បានថ្លែងប្រាប់ឱ្យដឹងថា៖ “អាណិតលោកពូណាស់ គាត់ជាអ្នកយកព័ត៍មានឱ្យប៉ុស្ត៍ទូរទស្សន៍ទើបឃើញចូលរួមកម្មវិធីនាងខ្ញុំកាលថ្ងៃមុននេះ។ មានគេប្រាប់ថាគាត់ដួ លកាលល្ងាចមិញឥឡូវកម្រើកលែងរួច សួរនាំក៏អត់ដឹងអីគាត់អាយុ ៦៨ឆ្នាំហើយតែនៅអាចធ្វើការលីកាមេរ៉ាយកព័ត៍មានបាន។ ឥឡូវគាត់កំពុងសម្រាកនៅពេទ្យរុស្ស៊ីនាងខ្ញុំមានតែជូនពរលោកពូឆាប់ជាឡើងវិញ នាងខ្ញុំ និងស្វាមីជួយឧបត្ថម្ភការព្យាបាល 2000$ ដើម្បីលោកពូអាចឆាប់បានធូរស្រាល”៕