ព័ត៌មានទាន់ហេតុការណ៍

គ្រូបង្រៀនមុខវិជ្ជា គីមីវិទ្យា ដែលល្បីពូកែគៀបសង្កត់សិស្ស ឲ្យរៀនគួរនោះ ត្រូវបានលោក អភិបាលខេត្តកំពង់ចាម ឯកភាព សម្រេច មិនអនុញ្ញាតឲ្យបង្រៀនរយៈ ១ឆ្នាំ

71

ខេត្តកំពង់ចាម ៖ លោកគ្រូបង្រៀនមុខវិជ្ជាគីមីមួយរូបត្រូវ​រងទណ្ឌកម្ម​ផ្អាក​ការ​បង្រៀន​សិស្ស​ពេញ​១​ឆ្នាំ បន្ទាប់ពីរកឃើញ​កំហុស​​ទារប្រាក់ពីសិស្ស​ដោយ​បង្ខំឱ្យរៀនគួរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ប្រភពព័ត៌មានបាន​ឱ្យ​ដឹង​ថា លោកគ្រូមួយរូប​ខាងលើ​ឈ្មោះ​ប៉ូច កវី ជា​គ្រូបង្រៀន​មុខវិជ្ជាគីមីនៃវិទ្យា​ល័យ​សម្តេចតេជោ ហ៊ុន សែន ស្ទឹងត្រង់​ ត្រូវបាន​អាជ្ញាធរ​ខេត្តកំពង់ចាម​សម្រេច​ឱ្យ​បន្តបំពេញការ​ងារ​នៅ​ទីចាត់ការ​ ដោយ​មិនអនុញ្ញាត​ឱ្យបង្រៀន​សិស្ស​​មានរយៈ​ពេញ​១​ឆ្នាំ ដោយសារតែ​លោកគ្រូរូបនេះមានកំហុស​​ទារប្រាក់ពីសិស្ស​បង្ខំឱ្យរៀនគួរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោង​តាមលិខិតរដ្ឋបាល​ខេត្ត​កំពង់ចាម​កាលពីថ្ងៃទី​​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ បាន​​ឱ្យ​ដឹងថា ស្នើសុំ​ឱ្យ​លោក​ប៉ូច កវី បន្តបំពេញការ​ងារ​នៅ​ទីចាត់ការ​​រយៈ​ពេល​​​១​ឆ្នាំ ។ មន្ទីរអប់រំត្រូវរៀបចំបែបបទ​ឱ្យបានត្រឹមត្រូវតាមនីតិវិធីរដ្ឋបាល​ ។ ក្នុង​ករណី​​អនុញ្ញាត​ឱ្យ​លោកប៉ូច កវី ចូលបង្រៀនសារជាថ្មី ក្រោយទទួល​ទណ្ឌកម្ម​រួច គឺត្រូវចម្លងជូនរដ្ឋបាល​ស្រុកស្ទឹងត្រង់​ ។ នាយកវិទ្យា​ល័យ​ត្រូវប្រជុំផ្ទៃក្នុងអំពី​ការអនុវត្ត​ទណ្ឌ​កម្មខាងវិន័យ មុនអនុញ្ញាត​​ឱ្យចូលបង្រៀនឡើងវិញ ហើយមិនអនុញ្ញាត​​ឱ្យ​បង្រៀន​នៅថ្នាក់ដដែលនោះទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា លោកគ្រូ ប៉ូច កវី ត្រូវ​បានប្រធានមន្ទីរអប់រំ​​យុវជន និងកីឡាខេត្តកំពង់ចាម ដកមក​ឱ្យបំរើការងារ​ជាបុគ្គលិក​​រដ្ឋបាលនៅទីចាត់ការ ចាប់តាំង​ពីថ្ងៃទី​៣១ មីនា ​ឆ្នាំ២០២០ ដោយសារតែកំហុសឆ្គង​​ជំរិតទារប្រាក់ពីសិស្ស​ជា​ថ្នូរទៅនឹង​​ការបង្ខំ​ឱ្យរៀនគួរបន្ថែម ។​ ក្រោយការបង្ខិត​បង្ខំបែបនេះ ក៏មានពាក្យបណ្តឹង​ពី​អាណាព្យាបាលសិស្ស​ឱ្យ​ចាត់​ការ​ដាក់ពិន័យ​​រដ្ឋបាល​លើលោកគ្រូរូបនេះ​ជាក់ស្តែង​តែម្តង ៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

TAG

You cannot copy content of this page

error: Content is protected !!