នៅមុននេះបន្តិចបើយោងតាមប្រភពវិដេអូមួយបង្កការភ្ញាក់ផ្អើលខ្លាំងមែនទែនឡើងផ្អើលពេញបណ្តាញសង្គម ដោយយោងតាមប្រភពគណនីហ្វេសបុកមួយដែលមានឈ្មោះថា Zana Chhan បានធ្វើការ Live Video ពរកូនស្រីស្រែកទួញយំរៀបរាប់អំពី
ករណីប្តីលួចមករៀបការប្រពន្ធ ទាំងដែលខ្លួនមានប្រពន្ធ និងកូនធំៗទៅហើយ បែរជាលួចប្រមូលទ្រព្យសម្បត្តិមករៀបការជាមួយនឹងស្រីថ្មីហើយខណៈពេលដែលនាងបានពរកូនមកដល់មុខរោងការ បែរជាត្រូវបានអាជ្ញាធរធ្វើការហាមឃាត់មិនឱ្យរូបនាងចូលទៅក្នុងរោងការនោះទេ ដែលករណីនេះបានកើតឡើងនៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅក្នុងសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជាក់ស្តែង ពាក់ព័ន្ធនឹងបញ្ហានេះផងដែរ ក៏មានអ្នកចូលមកធ្វើការ Commentបញ្ជាក់អំពីសាច់រឿងដែលបានកើតឡើងខាងលើផងដែរ ដោយក្នុងនោះមានគណនីហ្វេសបុកមួយបានលើកឡើងថា តាមពិតស្ត្រីខាងលើបានធ្វើការលែងលះគ្នាជាមួយនឹងប្តីរួចហើយ ដោយមានទាំងសាលក្រមតុលាការទៅទៀត ដោយសារតែមូលហេតុនេះទើបបានជាអជ្ញាធរបានធ្វើការហាមឃាត់រូបនាងមិនឱ្យចូលទៅក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍របស់អតីតប្តីរបស់ខ្លួនបែបនេះ៕
តោះកុំអោយខាតពេលយូរ ដើម្បីជ្រាបលម្អិតដំណើររឿងសូមទស្សនាវិដេអូខាងក្រោមនេះ៖