ព័ត៌មានទាន់ហេតុការណ៍

ទីបំផុត! នារីវ័យក្មេង រត់តាមសង្សាហើយ ត្រូវចា ប់ បានមកធ្វើចត្តាឡីស័កហើយ នឹងត្រូវពិន័យ…

57

នៅរសៀលថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២១នេះ យោងតាមគណនីហ្វេសប៊ុករបស់ឯកឧត្តម ខៀវ កញារិទ្ធ រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន នេះបានឲ្យដឹងថា លោកបានទទួលរបាយការណ៍ពីស្នងការនគរបាលខេត្តថា មានករណីក្មេងស្រីម្នាក់បានរត់ចេញពីមណ្ឌលចត្តាឡីស័ក ខេត្តឧត្តរមានជ័យ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមរបាយការណ៌របស់ស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី ១៥ ខែកុម្ភះ ឆ្នាំ២០២១ បានឱ្យដឹងថា នារីដែលរត់គេចនោះមានឈ្មោះ ធា ជីថា ភេទស្រី អាយុ ១៧ ឆ្នាំ មានទីលំនៅ នៅភូមិព្រៃចង្វា ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជយ័ បានរត់ចេញពីមណ្ឌលចត្តាឡីសក័ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជយ័ តាមសង្សាឈ្មោះ ឌិន សាម៉ឺយ អាយុ ២០ឆ្នាំ មានទីលំនៅ នៅភូមិអង្ការអេដស៍ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកបើតាមការឱ្យដឹងពីលោកជំទាវយក់ សម្បត្តិ អ្នកនាំពាក្យក្រសួងសុខាភិបាល ឱ្យដឹងនៅថ្ងៃទី១៦​ ខែកុម្ភៈ​ នេះថា​ នារីរូបនេះត្រូវបានមន្ត្រីមន្ទីរសុខាភិបាលតាមរកឃេីញ​ និងយកទៅកាន់មណ្ឌលចត្តាឡីស័កវិញហើយ ជាមួយនឹងគូស្នេហ៍ផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាម « អនុក្រឹត្យស្តីពី វិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល » បានចែងថា អ្នកដំណើរ ឬការីនៃយានដឹកជញ្ជូនណាដែលគេចវេសមិនឱ្យមន្ត្រីចត្តាឡីស័កធ្វើការត្រួតពិនិត្យ ឬមិនសហការជាមួយនឹងមន្ត្រីចត្តាឡីស័កក្នុងការអនុវត្តន៍វិធានការសុខាភិបាល ឬមិនបំពេញតាមបែបបទដែលមានកំណត់ក្នុងអនុក្រឹត្យនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ២០ម៉ឺនរៀល ទៅ ១លានរៀល ទៅតាមទំហំនៃ ប ទ ល្មើ ស និងតម្រូវឱ្យអនុវត្តវិធានការសុខាភិបាល ។ អនុក្រឹត្យនេះបានដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៥ ត្រង់ជំពូកទី៥ ស្តីពីទណ្ឌកម្ម ក្នុងមាត្រា៨ ៕


TAG


You cannot copy content of this page

error: Content is protected !!