ភ្នំពេញ ៖ បើតាមប្រភពច្បាស់ការណ៍ពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករ បានឲ្យដឹងថា បន្ទាប់ពីមានការ រិះ គន់ យ៉ាងខ្លាំងទៅលើទង្វើរបស់ លោក ឈួន សោភា ប្រធានគយចល័តតំបន់ ៥ ចាប់រថយន្តអង្គភាពយោធាការពារព្រំដែន រហូតបណ្ដាល ឲ្យ ទាហាន ការពារព្រំដែន ម្នាក់តូចចិត្តរត់ទៅចង ក សម្លា ប់ ខ្លួននោះ ពេលនេះថ្នាក់លើបានដកលោក ឈួន សោភា ឡើងមកអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដើម្បី ស៊ើ ប អង្កេត រកឲ្យឃើញរឿងពិត ។
ប្រភពបានឲ្យដឹងទៀតថា លោក យឹម ផល្លី អនុប្រធានគយចល័តតំបន់៥ ត្រូវបានថ្នាក់លើតែងតាំង ឲ្យឡើងជាប្រធានស្ដីទីជំនួសលោក ឈួន សោភា ។
សូមបញ្ជាក់ថា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២១ ក្រសួងការពារជាតិបានបញ្ជូនក្រុមការងារមួយក្រុម ចុះទៅស្រាវជ្រាវ ករ ណី ទាហាន ការពារព្រំដែន៥០៣ ច ង ក ស ម្លា ប់ ខ្លួ ន ដោយសារតែតូចចិត្តចំពោះលោក ឈួន សោភា ចាប់រថយន្តអង្គភាព ។ ក្រុមការងារបានបញ្ចប់ ការងារស្រាវជ្រាវនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ដោយបានរកឃើញថា រថយន្តដែលគយចល័តតំបន់៥ ចាប់នោះគឺពិតជារថយន្តអង្គភាព ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិប្រាកដមែន ។