មានការចែកចាយតៗគ្នាពីរូបភាពជាច្រេីនសន្លឹកអំពីស្នាដៃគូរគំនូររបស់វិចិត្រករម្នាក់ ដែលស្រស់ស្អាតដូចទៅនឹងរូបភាពពិតៗ។ តាមប្រភពពីផេក TV Onlines បានបង្ហោះថា “តើគួសរសើស្នាដៃគាត់ ឬបន្ទោសគាត់ ដែលគូររូបនេះឡើង”
បេីតាមការខំម៉ិនភាគច្រេីនសុទ្ធតែបានសរសេីរអំពីស្នាដៃដ៏ល្អឥតខ្ចោះរបស់វិចិត្រករ។ តាមគណនីហ្វេសប៊ុកឈ្មោះ Rechard En បានសរសេរថា “រូបខាងមុខ គឺរូបអប្សរ អប្សរា នៅក្នុងរឿងកូរសមុទ្ទទឹកដោះ គឺកើតចេញពីការកូរសមុទ្ទ ដែលមានតាំងពី យុគដំបូងនៃព្រហ្មញ្ញសាសនា បើធៀបពីសម័យកាលនៃប្រវត្តិមនុស្ស អាចហៅថាបុរេប្រវត្តិ។ ដូច្នេះការលែងខ្លួនមិនមានមានអ្វីចម្លែកទេ។
*យោងតាមអត្ថន័យដើមរបាំអប្សរាក៏ត្រូវស្លៀកពាក់លែងខ្លួនដែរ (តាមជញ្ជាំងប្រាសាទ) តែដោយនាដកាមានក្ដីអៀនខ្មាស ក៏ជ្រើសយកអាវពណ៌សាច់ជំនួសវិញ។”
ហេីយគណនីហ្វេសប៊ុកឈ្មោះ កែវ ចំរេីន បានសរសេរថា “ក្នុងពេលវិទ្យាសាស្ត្ររីដុះដាល ឆ្នៃគ្រប់រឿងគ្មានចន្លោះ រហ័សទាន់ពេល គំនូរបុរាណស្ទើរបាត់បង់អ្នកចេះដឹង លោកសាស្ត្រាចារ្យបង្រៀនមិនយកប្រាក់.អត់ទាំងសិស្សផង គិតថារៀនហើ្យគូរលក់មិនដាច់ សទើគ្រប់ជាតិសាស្ត្រ លើផែនដីនេះ អស់ទៅហើ្យ ចុះគេធ្វើបាន យើងគ្មានសមត្ថភាពនោះ បង្អាប់គេម្តេចកើតទៅ នេះទៅជាច្រណែនហើយណា គូរដូចថតបេះបិទ ថ្លៃទៀតផង ហើ្យជារឿង របស់មនុស្ស ដែលឱ្យតម្លៃលើអទិទេព តាមពិតដូចគ្នាសោះ”
ឯគណនីឈ្មោះ សឿនសុខា អូន ពន្លឺកសិករ បានសរសេរថា “គំនូរដ៏រស់រវេីក របស់វិចិត្រករ មិនអាចបន្ទោះ ឬ ទម្លាក់កំហុសឲ្យគាត់ទេ. យេីងគួរសរសេីរទេីបជារឿងត្រឹមត្រូវ។ សូមប្រិយមិត្តពិចារណាតាមការគួរ…..”
ចង់ជ្រាបច្បាស់សូមមេីលរូបគំនូរខាងក្រោម៖