ព័ត៌មានទាន់ហេតុការណ៍

ស្ត្រី​មាន​ផ្ទៃពោះ​៧​ខែ យក​ក្រដាស់​ចាក់​កាវ​៥០២ ញាត់​មាត់​ស្ត្រី​ចំណាស់​ម្នាក់ ប្លន់​ខ្សែ​ក​មាស​១​តម្លឹង

61

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខេត្តសៀមរាប ៖ ករណី​ប្លន់​នៅ​ស្រុក​អង្គរជុំ ដោយ​ញាត់​ក្រដាស់​ជូត​មាត់ ចាក់​កាវ​៥០២ ចូល​ទៅ​ក្នុង​មាត់​ស្ត្រី​រង​គ្រោះ ដើម្បី​ប្លន់​យក​ខ្សែ​ក​នោះ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្តសៀមរាប ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ណុ​ប សា​រ៉ា​ក់ ស្នងការ​រង​ទួល​ផែន​បទល្មើស​ព្រហ្ម និង​លោក សុខ ម៉េ​ង​អ៊ា​ង នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្តសៀមរាប បាន​ចុះ​ចាប់ខ្លួន​ស្ត្រី​ម្នាក់ ដែល​មាន​ផ្ទៃពោះ​៧​ខែយក​មក​សួរនាំនៅ​ការិយាល័យ​ជំនាញដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការខេត្ត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុការណ៍​ឃាត់ខ្លួន​ស្ត្រី​ពោះធំ ៧​ខែ​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២១ ក្នុងភូមិ​សាស្ត្រ ស្រុក​អង្គរជុំ ខេត្តសៀមរាប ។
បើ​តាម​លោក​ឧត្តមសេនីយ៍ត្រី ណុ​ប សា​រ៉ា​ក់ ស្នងការ​រង​ទទួល​ផែន​បទល្មើស​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​ថា ស្ត្រី​សង្ស័យ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ បាន​ចុះ​ស៊ើបអង្កេត​ស្រាវជ្រាវ​ឈាន​ដល់​ការ​ចាប់ខ្លួន​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០២១ មានឈ្មោះ គុណ ហួច អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​តា​សោម ឃុំ​តា​សោម ស្រុក​អង្គរជុំ ខេត្តសៀមរាប (​មាន​ផ្ទៃពោះ ៧​ខែ​) ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ឃាត់ខ្លួន ស្ត្រី​ជា​ជនសង្ស័យ​រូប​នេះ បាន​ឆ្លើយ​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជំនាញ​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព ដោយ​យក​កាវ​៥០២ ចាក់​ចូល​ក្នុង​មាត់​ជន​រង​គ្រោះ និង​បាន​លួច​យក​ខ្សែ​ក ដែល​ជន​រង​គ្រោះ​ពាក់ ពិតប្រាកដ​មែន ។
សូម​រំលឹក​ថា កាលពី​ថ្ងែ​ទី​៣០ ខែមីនា ឆ្នាំ​២០២១ ជន​រង​គ្រោះ​ឈ្មោះ យ៉​ម រួម ភេទ​ស្រី អាយុ​៦៧​ឆ្នាំ រស់នៅ​ភូមិ​តា​សោម ឃុំ​តា​សោម ស្រុក​អង្គរជុំ ខេត្តសៀមរាប នៅ​ក្នុងផ្ទះ​របស់​គាត់​តែ​ម្នាក់ឯង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូត​ដល់​ម៉ោង​១២ និង​៣០ នាទី​រសៀល​ថ្ងៃខែ​ឆ្នាំ​ដដែល ជន​រង​គ្រោះ​បាន​ស្ដារ​ពាងទឹក ដើម្បី​ហៅ​គេ​ដឹក​ទឹក​មក​ដាក់​ឲ្យ ពេល​គាត់​ស្ដារ​ពាង​រួច គាត់​បាន ចង​អង្រឹង​ដេក​នៅ​មុខ​ផ្ទះ​របស់​គាត់​ជាប់​នឹង​ផ្លូវ ខណៈ​ពេល​នោះ គាត់​ដេក​បាន​មួយសន្ទុះ ស្រាប់តែ​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ បាន​ទៅ​ច្របាច់​មាត់​ជន​រង​គ្រោះ ញាត់​ក្រដាស់​ជូត​មាត់ ហើយ​ចាក់​កាវ​៥០២ ចូល​ទៅ​ក្នុង​មាត់​ជន​រង​គ្រោះ ពេល​ដែល​ជន​រង​គ្រោះ​កំពុង​តែ​ដេក​លក់​នៅ​លើ​អង្រឹង បណ្ដាល​ឱ្យ​ជន​រង​គ្រោះ វង្វេងស្មារតី និយាយ​មិនកើត ហើយ​ជនសង្ស័យ​បាន​ដោះ​យក​ខ្សែ​ក​មាស ពី​ជន​រង​គ្រោះ ទម្ងន់ ១​តម្លឹង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួច​រត់គេច​ខ្លួន​បាត់​តែ​ម្ដង ។លោក​ឧត្តមសេនីយ៍ត្រី ណុ​ប សា​រ៉ា​ក់ ស្នងការ​រង ក៏​បាន​បញ្ជាក់​ទៀត​ថា ករណី​នេះ ស្ត្រី​សង្ស័យ​ធ្វើ​សកម្មភាព​ខាងលើ​នេះ ដោយសារ​ជន​រង​គ្រោះ ជា​គូរ​ទំនាស់​ជាមួយ​ម្ដាយ​ឪពុក​របស់ ស្ត្រី​សង្ស័យ កាលពី​២​ឆ្នាំ​មុន នេះ​ជា​រឿង​គំនុំ ផង​ដែរ ។បច្ចុប្បន្ន ស្ត្រី​សង្ស័យ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ចំណែក​វត្ថុ​តាង​ត្រូវ​បាន​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ ៕