ព័ត៌មានទាន់ហេតុការណ៍

ខេត្តសៀមរាបបានទទួលអំណោយពីសប្បុរសជនជាគ្រឿងឧបភោគបរិភោគ

96

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សប្បុរសជនប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគប្រគល់ជូនរដ្ឋបាលខេត្តដើម្បីចូលរួមប្រ យុទ្ធ ប្រ ឆាំង ជំ ងឺ កូ វី ដ-១៩ក្នុងខេត្តសៀមរាប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ សមាគម BNI Siem Reap បាននាំយកអង្ករ ១តោន មី ៦០កេស ត្រីខ ៦កេស និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្គោលដិនឃែស ភីអិលស៊ី មានអង្ករ ៥០០គក្រ ,មី ១០កេស ,ទឹកសុទ្ធ ២០កេស , ទឹកត្រី ១០យួរ ,ទឹកស៊ីអ៉ីវ១០យួ ,ស្កសរ ១០គក្រ និង អំបិល១០គក្រ មកប្រគល់ដល់រដ្ឋបាលខេត្ត ក្រោមវត្តមានរបស់លោក ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប នៅសាលាខេត្តសៀមរាប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តំណាងសប្បុរសជនទាំងពីរ ក៏បានគូសបញ្ជាក់ថា ក្នុងពេលវេលានេះ យើងត្រូវតែចាំបាច់ចូលរួមជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងពេលដែលប្រជាពលរដ្ឋបានកំពុងជួបនូវ វិ បត្តិ ជ ម្ងឺ កូ វិ ដ សំខាន់បងប្អូនប្រជាពលរដ្ឋនៅខេត្តសៀមរាប នៅតាមបណ្តាក្រុង ស្រុក មួយចំនួន បានទទួល រ ង គ្រោះ ធ្វើឲ្យ ប៉ះ ពា ល់ នូវ ជ ម្ងឺ ដ៏ កា ច សា ហា វ នេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ពិន ប្រាកដ ក៏បានធ្វើការថ្លែងអំណរគុណដល់ទឹកចិត្តដ៏សប្បុរសធម៌ របស់ សមាគម BNI Siem Reap និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្គោលដិនឃែស ភីអិលស៊ី ដែលបានផ្តល់ជូននូវសម្ភារៈបម្រើការក្នុងយុទ្ធនាការប្រ យុទ្ធ ប្រ ឆាំង ប ង្កា ទប់ ស្កាត់ ជ ម្ងឺ កូ វិ ដ១៩ ដល់រដ្ឋបាលខេត្តសៀមរាប ។ ក្នុង នោះលោកក៏បានជម្រាបជូនផងដែរថា ក្នុងករណីដែលកម្ពុជាយើង បានកំពុងជួបនូវ វិ ប ត្តិ ជ ម្ងឺ កូ វិ ដ ១៩នេះ អាជ្ញាធរខេត្តបានផ្តល់នូវសម្ភារៈ ឧបករណ៍ ប្រើប្រាស់ជូនទៅតាមបណ្តាក្រុង ស្រុក រួមទាំងគ្រឿងឧបភោគបរិភោគ ក្នុងការផ្គត់ផ្គង់ដល់បងប្អូនដែលបានវិលមកពីក្រៅប្រទេស និង រាជធានី ខេត្ត ដែលជួបនូវ ហា នី ភ័ យ ខ្ពស់ នៃ ជ ម្ងឺ កូ វិ ដ ១៩ ដែលកំពុងធ្វើ ចត្តា ឡី ស័ក នៅតាមមណ្ឌល ក្រុង ស្រុក សំខាន់ចំពោះការ បិទ ខ្ទប់ភូមិសាស្ត្រសង្កាត់ចំនួន៣ក្នុងក្រុងសៀមរាប។ ម៉្យាងទៀតលោកក៏បានសំណូមពរ ដល់សមាគម BNI Siem Reap និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្គោលដិនឃែស ភីអិលស៊ី ក៏ដូចសប្បុរសជន បន្តនូវប្រពៃណីវប្បធម៌ចែករំលែកនេះ ទៅតាមបណ្តា ក្រុង ស្រុក ទៀតផងដែរ ។ ក្នុងនោះដែរឯកឧត្តម ពិន ប្រាកដ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សំខាន់នៅខេត្តសៀមរាប នៅពេលខាងមុខ ក៏សូមឲ្យបងប្អូនជាម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រមណីដ្ឋាននានា ត្រូវរៀបចំ ធ្វើការសម្អាត សម្លាប់មេរោគ ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ឡើងវិញ នៅក្នុង ប រិ ប ទ កូ វី ដ -១៩ ជាមួយនឹងការរស់នៅតាមបែបគន្លងថ្មី (The New Normal) និង សូមបងប្អូនត្រូវចូលរួមអនុវត្តវិធានការណ៍របស់ រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និង២ចូលរួម ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត និងបន្តប្រកាន់នូវវិធានសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនទៀតផង ៕