ព័ត៌មានទាន់ហេតុការណ៍

សិង្ហបុរីអំពាវនាវឲ្យ យោ ធា មី យ៉ា ន់ ម៉ា ប ញ្ឈ ប់ ការ ប ង្ក្រា បដែល គ្រោះ ថ្នាក់ ដល់អា យុ ជី វិ តបា តុ ក រ និងដោះ លែង លោកស្រី ស៊ូ ជី

92

(សិង្ហបុរី)៖ រដ្ឋមន្រ្តីការបរទេសសិង្ហបុរីលោក វីវាន បាឡាគ្រីសណាន់ (Vivian Balakrishnan) នៅថ្ងៃចន្ទនេះបានអំពាវនាវឲ្យយោធាមីយ៉ាន់ម៉ា បញ្ឈប់ការប្រើប្រាស់មធ្យោបាយបង្រ្កាប ដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតក្រុមបាតុករ ហើយដោះលែងទីប្រឹក្សារដ្ឋលោកស្រី អោង សាន ស៊ូ ជី និងអ្នកនយោបាយដទៃទៀតដែលជាប់ឃុំ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅល្ងាចថ្ងៃចន្ទ ទី០១ ខែមីនា ឆ្នាំ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Balakrishnan បានលើកឡើងថា ស្ថា ន កា រណ៍ វិវ ត្តន៍ថ្មីៗកន្លងទៅនេះ នៅក្នុងប្រទេសមីយ៉ាន់ម៉ា គឺកាន់តែគួរឲ្យបា រម្ភបំផុតចំពោះ សិង្ហបុរី និងចំពោះគ្រួសារប្ រជា ជាតិ អា ស៊ា ន។ លោករដ្ឋមន្រ្តីការបរទេសសិង្ហបុរី បានលើកឡើងនូវការដែលកង ក ម្លាំ ងស ន្តិ សុខ មីយ៉ាន់ម៉ាប្រើប្រាស់ គ្ រាប់ កាំ ភ្លើ ងពិត គ្រាប់ កាំ ភ្លើង កៅ ស៊ូ គ្រាប់បែក វ ង្វេ ងស្មារ តី និងឧ ស្ម័ នបង្ហួរទៅភ្នែកលើក្រុម បា តុ ករ ដែលបា នធ្វើឲ្យមានមនុស្ស ស្លា ប់ និង របួ សជាច្រើននាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Balakrishnan បានស្នើឲ្យ យោ ធាមីយ៉ាន់ម៉ា បញ្ឈប់រាល់ការប្រើ ប្រា ស់មធ្យោបាយប ង្ក្រា បទាំ ងឡាយ ដែលអាចបង្កគ្រោះ ថ្នាក់ ដល់ អាយុជីវិតប្រជាជន ហើយលោកបានសង្កត់ធ្ងន់ថា សិង្ហបុរីប្រកាន់ជំហររឹងមាំដោយប្រឆាំងជានិច្ច ចំពោះការប្រើប្រាស់អា វុធគ្រោះ ថ្នាក់ នានា ទៅលើជនស៉ីវិលគ្មានអាវុធក្នុងដៃ ដែលការធ្វើបែបនោះ គឺពុំអាចលើកហេតុផលមកការពារបានឡើយ ទោះក្នុងកាលៈទេសៈរបៀបណាក៏ដោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាចុងក្រោយ ប្រមុ ខការ ទូ តសិង្ហបុរីរូបនេះបានគូសបញ្ជាក់ថា បញ្ហាអ ស្ថិ រភាពនៅមីយ៉ាន់ម៉ា បើបណ្តោយឲ្យអូសបន្លាយកាន់តែយូរ នឹងជះផលវិបាក ធ្ងន់ធ្ងរចំពោះប្រទេសមីយ៉ាន់ម៉ាផ្ទាល់ និងចំពោះស មា គមអាស៊ាន ក៏ដូចជាពាសពេញតំបន់ទាំងមូល។ ដូច្នេះលោកអំពាវនាវឲ្យគ្រប់ភាគីព្យាយាមច រចា គ្នាដោយស ន្តិវិ ធីវិញ សំដៅឆ្ពោះទៅរកដំ ណោះ ស្រាយ ដែលឋិត ថេររ យៈពេលវែង ប៉ុន្តែដើម្បីរឿងនេះអាចចាប់ផ្តើមឡើងបាន គឺទាល់តែមានការដោះលែងលោកប្រធានាធិបតី លោក វីន ម្យីនត៍ (Win Myint) និងលោកស្រី អោង សាន ស៊ូ ជី ព្រមទាំងអ្នកនយោបាយ ដែលកំពុងជាប់ឃុំឃាំងដ
ទៃៗទៀត៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


TAG


You cannot copy content of this page

error: Content is protected !!